ព័ត៌មានកីឡា

Real រកឃើញអ្នកពាក់អាវលេខ៧ ជំនួស Ronaldo

ថ្វីបើមិនទាន់ទិញបានកីឡាករកំពូលណាមួយ មកជំនួសតំណែងរបស់ Cristiano Ronaldo ក្តី តែក្រុមអធិរាជស Real Madrid បានរកឃើញកីឡាករមួយរូប​ដែល​សាកសមក្នុងការពាក់អាវលេខ៧ រួចហើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត AS ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុម Real Madrid បនសម្រេចចិត្តផ្តល់អាវលេខ៧ ដល់អតីត​កីឡាកររបស់ពួកគេមួយរូបដែលទើបនាំចូលត្រឡប់មកវិញ។ ជាការពិត Real Madrid បានផ្តល់អាវលេខ៧ ដល់ខ្សែប្រយុទ្ធវ័យក្មេង Mariano Diaz ដែល​ក្លិបយក្សអេស្ប៉ាញមួយនេះ ទិញពី Lyon ក្នុងតម្លៃត្រឹម ៣០លានអឺរ៉ូប៉ុណ្ណោះ។

Mariano ជាអតីតយុវជន របស់ Real Madrid ដោយធ្លាប់លេងទាំងឈុតធំ​ឲ្យ Real ផងដែរ តែត្រូវបានក្រុម Real លក់ឲ្យក្រុម Lyon របស់បារាំងកាលពីរដូវ​កាល​មុន។ ក៍ប៉ុន្តែ ការបង្ហាញខ្លួននៅ បារាំង Mariano Diaz ធ្វើបានយ៉ាងល្អ ស៊ុតបាន ១៨គ្រាប់ ម្យ៉ាង Ronaldo បានចាកចេញពី Real Madrid ទៀត ជាហេតុធ្វើឲ្យក្រុមជើងឯក Champion League ១៣ សម័យកាលមួយនេះ ចាប់អារម្មណ៍ចង់បានមកវិញ។ ជាងនេះទៅទៀត Real Madrid ថែមទាំងផ្តល់​អាវលេខ៧ ដែលជាលេខរបស់កីឡាករល្អរបស់ក្លិបដល់ Mariano Diaz ផងដែរ។

ដូច្នេះហើយ រង់ចាំមើលថា តើការពាក់អាវលេខ៧ នេះ Mariano Diaz អាចធ្វើបានល្អ ដូចតារារាមច្បង Cristiano Ronaldo និង Raul Gozales ដែរឬទេ?

មតិយោបល់