ជារឿងដ៍ភ្ញាក់ផ្អើលមួយ តាមរយៈ Diario Gol បានឲ្យដឹងថា Luka Modric នឹងចាកចេញពី Real Madrid មកកាន់ Premire League វិញនៅរដូវកាលក្រោយនេះ។
ខ្សែបម្រើដ៍ឆ្នើមមួយរូបរបស់ក្រុមយក្ស Real Madrid កំពុងតែលេចលឺនូវពត៌មាននៃការចាកចេញពីលីគកំពូលរបស់អេស្ប៉ាញ មកកាន់ Premire Leagueវិញ។ តាមរយៈ Diario Gol ដដែលបានឲ្យដឹងថា លោក Florentino Perez មានបំណងចង់លក់កីឡាករវ័យចំណាស់រូបនេះដើម្បីនាំយកកីឡាករក្មេងៗត្រឡប់មកវិញ។
ជាការពិតណាស់ Modric ត្រូវបានក្រុម ២ របស់អង់គ្លេសចាប់អារម្មណ៍មាន Chelsea និង Arsenal កំពុងប្រជែងគ្នាចង់បានកីឡាករក្រូអាត វ័យ ៣១ឆ្នាំរូបនេះ ទៅចូលរួមនៅរដូវកាលក្រោយ។ តម្លៃនៃការផ្ទេររបស់ Modric នៅមិនទន់ដឹងច្បាស់នៅឡើយទេ ខណះអ្នកគាំទ្រ Real Madrid មិនចង់បាត់បង់គេឡើយ ព្រោះកម្រមានខ្សែបម្រើណាមួយល្អជាងកីឡាកររូបនេះណាស់។
ដូច្នេះហើយ ការដោះដូរ Luka Modric ចេញពី Real Madrid មិនមែនជារឿងងាយស្រួលឡើយ ប្រសិនបើ អធិរាជស មិនទាន់រកបានខ្សែបម្រើឆ្នើមមកជំនួសទេនោះ។




មតិយោបល់