ព័ត៌មានកីឡា

Real Madrid ធ្លាក់ត្រឹមវគ្គ ១៦ ក្រុម ក្រោមថ្វីជើង Ajax (វីដេអូ)

ក្រុមស្តាច់ស Real Madrid បានធ្លាក់ចេញពីក្របខណ្ឌ UEFA Champions League ត្រឹមវគ្គ ១៦ ក្រុម ក្រោយចាញ់ Ajax ដោយលទ្ធផល ១ ទល់ ៤ នាទឹកដី Estadio Santiago Bernabeu របស់ខ្លួន។

ក្រុមភ្ញៀវបានធ្វើការនាំមុខមុនដល់ទៅ ២ គ្រាប់នាវគ្គទី១ ដែលធ្វើបានសម្រេចដោយកីឡាករ Hakim Ziyech នៅនាទីទី ៧ នឹងកីឡាករ DavidNeres នៅនាទី ១៨ ស្របពេលដែលវគ្គទី២ រកបាន ១ គ្រាប់ទៀត ដោយកីឡាករ Dusan Tadic នៅនាទី ៦២ ចំណែកឯម្ចាស់ផ្ទះតាមបាន ១ គ្រាប់មកវិញពីខ្សែប្រយុទ្ធវ័យក្មេង Marco Asensio នៅនាទី ៧០ ទោះជាយ៉ាងណាក្តីក្រុមដែលមកពីប្រទេសហូឡង់បានបន្ថែមគ្រាប់ជ័យជម្នះត្រឹម ២ នាទីបន្ទាប់ដោយកីឡាករ Lasse Schoene ខណ:ដែលជិតចប់ការប្រកួតខ្សែការពារ Nacho Fernandez របស់ Real Madrid ទទួលបានកាតក្រហមផងដែរ។

ដូច្នេះហើយបើគិតទាំងពីរជើង ក្រុមជើងឯក ១៣ សម័យកាល បានទទួលបរាជ័យ ២ ទល់ ៥ ជាមួយក្រុមជើងឯករងលីគកំពូលហូឡង់ Ajax ពិតជាមិនគួឲ្យជឿ Real Madrid បានជ្រុះចេញត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនេះ ដែលក្នុងរយ:ពេល ៨ ឆ្នាំមកហើយមិនដែលបែបនេះទេ ក្នុងពានរង្វាន់ខាងលើ៕

//www.youtube.com/watch?v=m0wQZrkv_-A

មតិយោបល់