Thomas Muller ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich បាននិយាយថាវាជារឿងរីករាយបំផុត ប្រសិនបើក្លឹបរបស់ខ្លួនអាចយកឈ្នះដៃគូប្រជែង Borussia Dortmund បានក្នុងរដូវកាលនេះ។
Borussia Dortmund កំពុងតែមមាញឹកជាខ្លាំងអំឡុងពេលដោះដូរកីឡាករនេះ បន្ទាប់ពីពួកគេយកបាន Mario Gotze , Andre Schurrle និង Ousmane Dembele មកពង្រឹងក្រុម ហើយមានបំណងទិញបន្ថែមទៀត។ ក្នុងការទិញកីឡាករយ៉ាងច្រើននេះដែរ ត្រូវបានគេដឹងថាក្លឹបមួយនេះ ចង់ប្រជែងយកពានលីគកំពូលអាល្លឺម៉ង់ឱ្យបានពីក្រុមការពារតំណែងជើងឯក Bayern Munich ។
ដោយសារតែឃើញដូច្នេះហើយ ទើប Muller ដែលជាកីឡាករជួយក្រុម Bayern លើកពានរាល់ឆ្នាំនោះ បានបោះពាក្យសម្ដីថារដូវកាលក្រោយនឹងមានរឿងសប្បាយច្រើន។ ចំណែកឯរឿងដែលធ្វើឱ្យរូបគេសប្បាយចិត្តខ្លាំងបំផុតនោះ គឺអាចយកឈ្នះក្រុមBorussia Dortmund បាន។
“ខ្ញុំឃើញ Borussia Dortmund ទិញកីឡាករល្អច្រើន។ នេះបញ្ជាក់ថាពួកគេនឹងប្ដូរយុទ្ធសាស្ត្រច្រើននៅរដូវកាលថ្មី ខ្ញុំពេញចំពោះរឿងនេះ ហើយសង្ឃឹមថាវានឹងជួយឱ្យយើងកាន់តែមានការប្រកួតប្រជែងខ្លាំង ហើយកាន់តែសប្បាយថែមទៀត”។ សម្ដីរបស់លោក Thomas Muller ៕
មតិយោបល់