បន្ទាយមានជ័យៈ លោកវរសេនីយ៍ឯក ចាប សុផារឹទ្ធិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់post newsឲ្យដឹងនៅព្រឹកថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៦នេះថា អណ្តើកចំនួន១២៣ក្បាលស្មើនឹង១៨១គីឡូក្រាមដែលរឹបអូសចេញពីរថយន្តកាមរីក្រឡាប់កាលពីម្សិលមិញ ត្រូវបានប្រគល់ដល់ដៃមន្ត្រីជំនាញរដ្ឋបាលព្រៃឈើហើយ។
ការផ្ទេរប្រគល់នេះធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តជាមួយនឹងលោក ប៊ូ វណ្ណះ នាយផ្នែករដ្ឋបាលព្រៃឈើ។
ក្រោយការផ្ទេរប្រគល់ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានប្រាប់ថា អណ្តើកទាំងនេះត្រូវយកមករក្សាទុកនៅខណ្ឌរដ្ឋបាល ដើម្បីរងចាំចាត់ការតាមនីតិវិធី៕
មតិយោបល់