ព័ត៌មានជាតិ

ម៉ូតូរ៉ឺម៉កព្រលះគូថហាយលែនឌ័រពីក្រោយពេញទំហឹង បែកកញ្ចក់ខ្ទេច

ភ្នំពេញៈ យុវជន ២នាក់បានបើកម៉ូតូដឹកសាច់មាន់យកទៅដាក់ឲ្យម៉ូយនៅភ្នំពេញ ដោយមានលឿនក៏ជ្រុលទៅបុកពីក្រោយរថយន្ត បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខដេប៉ូលក់គ្រឿងសំណង់យីហោ ឡុង សាន ដែលស្ថិតនៅក្រុម១ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អ្នកបើកម៉ូតូដឹកសាច់មាន់នោះមានឈ្មោះ ជា វ៉ាន់នេត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ អ្នកបើករ៉ឺម៉កដឹកសាច់មាន់ មានស្រុកកំណើតនៅខេត្តតាកែវ និងម្នាក់ទៀតដែលរងរបួសបាក់ជើងខាងឆ្វេងនោះមានឈ្មោះ សារុន សុខជា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើករ៉ឺម៉កដឹកសាច់មាន់ បច្ចុប្បន្នអ្នកទាំង២នាក់ ស្នាក់នៅខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅភូមិតាពេជ្រ ឃុំស្នួល ស្រុកកាលាញ ខេត្តសៀមរាប។ ចំណែកឯម្ចាស់ថយន្តឈ្មោះ ស៊ូ ភា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញម៉ូតូរ៉ឺម៉កដឹកសាច់មាន់បើកបរពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុកពីក្រោយរថយន្ត មួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-8171 ដោយបានបើកបរស្របទិសគ្នា បណ្តាលឲ្យរថយន្តបែកកញ្ចក់ខាងក្រោយ និងស្តុបខាងឆ្វេង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែង ហើយបានហៅរថយន្តសង្គ្រោះ បន្ទាប់មកដឹកជនសង្ស័យយកទៅមន្ទីរពេទ្យ។ ក្រោយមកភាគីទាំងសងខាង បានយល់ព្រមឯកភាពគ្នា ដោយភាគីខាងរ៉ឺម៉កដឹកសាច់មាន់ចេញថ្លៃខូចខាតទាំងស្រុង ដើម្បីបញ្ចប់រឿង៕

photo_2016-07-28_10-24-23 (2)photo_2016-07-28_10-24-23photo_2016-07-28_10-24-24photo_2016-07-28_10-24-25 (2)photo_2016-07-28_10-24-25photo_2016-07-28_10-24-26 (2)photo_2016-07-28_10-24-26photo_2016-07-28_10-24-27 (2)photo_2016-07-28_10-24-27photo_2016-07-28_10-24-28photo_2016-07-28_10-24-29 (2)photo_2016-07-28_10-24-29photo_2016-07-28_10-24-30photo_2016-07-28_10-24-31 (2)photo_2016-07-28_10-24-31photo_2016-07-28_10-24-32photo_2016-07-28_10-24-21

មតិយោបល់