ភ្លៀងកក់ខែកំពុងធ្លាក់លាយឡំជាមួយខ្យល់បក់បោកខ្លាំង នៅក្រុងប៉ៃលិននិងស្រុកសាលាក្រៅ!

​ប៉ៃលិនៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងកក់ខែកំពុងធ្លាក់លាយឡំជាមួយខ្យល់បក់បោកខ្លាំង នៅផ្នែកខ្លះនៃក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាវេលាម៉ោង២និង៣០ នាទីរសៀល ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៨ នេះ៕

ភ្លៀងកក់ខែ ចាប់ផ្តើមធ្លាក់ខ្លាំងនៅក្រុងច្បារមន និងស្រុកបសេដ្ឋ!

កំពង់ស្ពឺៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងកក់ខែបានចាប់ផ្តើមធ្លាក់ខ្លាំងនៅក្រុងច្បារមន ស្រុកសំរោងទង និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នេះ ៕

បាតុភូតខ្យល់កន្ត្រាក់ វាយប្រហារផ្ទះពលរដ្ឋ៣ខ្នង រងការខូចខាត!

​ស្វាយរៀងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នាវេលាម៉ោងប្រមាណ៤និង២០នាទីរសៀល ថ្ងៃទី ១៧ ខែមេសា មានកើតឡើងនូវបាតុភូតខ្យល់កន្ត្រាក់ នៅចំណុចភូមិទួលច្រេស ឃុំចំបក់ ស្រុករំដួល ខេត្តស្វាយរៀង បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន៣ ខ្នង ដួលរលំ និង២ ខ្នងផ្សេងទៀត របើកដំបូល៕

ភ្លៀងកក់ខែបានចាប់ផ្តើមធ្លាក់ពីមធ្យមទៅបង្គួរ ក្នុងស្រុកសាលាក្រៅ!

ប៉ៃលិនៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងកក់ខែបានចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរនៅផ្នែកខ្លះនៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាវេលាម៉ោង ១រសៀលថ្ងៃទី ១៧ ខែមេសា នេះ៕

ភ្លៀងអាចធ្លាក់ពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ដល់២១ មេសាខាងមុខ

ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥ ដល់ទី២១ ខែមេសា ឆ្នាំ២០១៨ ភ្លៀងអាចធ្លាក់ពីមធ្យម ទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស៕

ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ត នៅអាងទឹកកំពីងពួយ

បាត់ដំបងៈ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញពីទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្តនៅអាងទឹកកំពីងពួយ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ ច សំរិទ្ធស័ក ២៥៦២៕

ភ្លៀងកក់ខែ លាយឡំជាមួយខ្យល់បក់បោកខ្លាំ នៅតំបន់មួយចំនួននៃក្រុងប៉ៃលិន

ប៉ៃលិនៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្នែកខ្លះនៃក្រុងប៉ៃលិន បានទទួលភ្លៀងកក់ខែ ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយខ្យល់បក់បោកខ្លាំង នារសៀលថ្ងៃទី ១៣ ខែមេសា នេះ៕

ភ្លៀងកក់ខែធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ វាយប្រហារផ្ទះប្រជាពលរដ្ឋ៤ខ្នង នៅស្រុកសាលាក្រៅ

​ប៉ៃលិនៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ចំនួន៤ខ្នង ស្ថិតក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរងការខូចខាតដំបូល ដោយសារភ្លៀងកក់ខែធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី ១២ ខែមេសា នេះ៕

ភ្លៀងកក់ខែធ្លាក់ ស្ទើរតែទូទាំងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នាព្រឹកថ្ងៃទី ៧ ខែមេសានេះ ខេត្តកំពង់ស្ពឺបានទទួលភ្លៀងកក់ខែធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ស្ទើរទូទាំងខេត្ត៕

ភ្លៀងកក់ខែតំបន់មួយចំនួន នៅឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់មួយចំនួននៃខេត្តឧត្តរមានជ័យ កំពុងទទួលបានភ្លៀងកក់ខែក្នុងកម្រិតពីខ្សោយទៅមធ្យម នាព្រឹកព្រលឹមថ្ងៃទី៧ ខែមេសានេះ ៕