ជំនន់ទឹកភ្លៀងកំពុងតែធ្លាក់ជន់លិចយ៉ាងគំហុក នៅតំបន់ព្រំដែនកម្ពុជា-ថៃ

កោះកុងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ លាយឡំជាមួយបរិមាណទឹកយ៉ាងច្រើនដែលហូរធ្លាក់យ៉ាងគំហុកពីតំបន់ភ្នំ បានបង្កឲ្យមានទឹកជំនន់លិចលង់ភូមិឋានប្រជាពលរដ្ឋ នៅចំណុច ៣០៣ (ព្រំដែនកម្ពុជា-ថៃ) ស្ថិតក្នុងឃុំប៉ាកខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ៕

Shareបន្ទាន់! ជំនន់ទឹកភ្លៀងកំពុងហូរលិចយ៉ាងគំហុកនៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ៤!..

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកជំនន់នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ៤ បានកើនឡើងមួយកម្រិតបន្ថែមទៀត គិតត្រឹមវេលាថ្ងៃត្រង់ម៉ោង ១២:៤៥ នាទី ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ ពេលនេះ ទឹកកំពុងហូរយ៉ាងគំហុកកាត់ពីលើផ្លូវជាតិ និងស្ពាន ប្រវែងប្រមាណ…

សូមបងប្អូនមានការប្រុងប្រយ័ត្ន! ទឹកព្រែកតាតៃបានកំពុងជន់ឡើងលិចភូមិឋានប្រជាពលរដ្ឋនៅតាមមាត់ព្រែក!

កោះកុងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកដ៏សន្ធឹកសន្ធាប់ដែលហូរធ្លាក់ពីតំបន់ខាងលើ (តំបន់ទំនប់វារីអគ្គិសនីតាតៃ) គួបផ្សំនឹងទឹកភ្លៀងដែលបាន និងកំពុងធ្លាក់ជាប់ជាបន្តបន្ទាប់ បានធ្វើឱ្យទឹកព្រែកតាតៃ នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ជន់ឡើងលិចចូលភូមិឋានប្រជាពលរដ្ឋដែលនៅតាមមាត់ព្រែក៕

បាតុភូតខ្យល់កន្ត្រាក់ វាយប្រហារផ្ទះ​ពលរដ្ឋ១ខ្នង របួសធ្ងន់ស្រាល៣នាក់ នៅកំពត!..

កំពតៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បាតុភូតខ្យល់កន្ត្រាក់មួយ បានកើតឡើង និងបានវាយប្រហារមកលើផ្ទះប្រជាពលរដ្ឋ ចំនួន១ខ្នង ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ នេះ បណ្តាលមនុស្សចំនួន៣នាក់ រងរបួសធ្ងន់…

ភ្លៀងខ្យល់កន្រ្តាក់ វាយប្រហារផ្ទះប្រជាពលរដ្ឋ២០ខ្នង រងការខូចខាតយ៉ាងដំណំ នៅកោះកុង!

កោះកុងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយប្រហារលើភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៨ នេះ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ចំនួន ២០ ខ្នង រងការខូចខាតយ៉ាងដំណំ៕

ខ្យល់កន្រ្តាក់វាយប្រហារ ផ្ទះពលរដ្ឋ៦ខ្នងរងការខូចខាត នៅតាកែវ!

តាកែវៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ចំនួន១ខ្នង បានដួលរលំរាបដល់ដី និង៥ខ្នងផ្សេងទៀត ខូចខាតដំបូល ដោយសារបាតុភូតខ្យល់កន្ត្រាក់វាយប្រហារមកលើភូមិមានាគ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីវេលាយប់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៨៕

ផ្ទះប្រជាពលរដ្ឋ៦៨ខ្នងនៅខេត្តព្រៃវែង រងការខូចខាត ដោយសារឥទ្ធិពល នៃបាតុភូតខ្យល់កន្ត្រាក់

ព្រៃវែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ចំនួន ៦៨ ខ្នង បានរងការខូចខាតធ្ងន់-ស្រាល ដោយសារឥទ្ធិពលនៃបាតុភូតខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅចំណុចឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង នាវេលាល្ងាចថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៨ ៕

ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋ អស់៤៥១ ខ្នង នៅខេត្តកំពង់ចាម

កំពង់ចាមៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយប្រហារមកលើឃុំចំនួន ២ នៃស្រុកបាធាយ ខេត្តកំពង់ចាម នាវេលាយប់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៨ គឺឃុំសណ្តែក និងឃុំត្រប់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ចំនួន ៤៥១…

សូមប្រុងប្រយ័ត្នបងប្អូន! ភ្លៀងបន្តធ្លាក់រាយប៉ាយទូទាំងប្រទេស ចាប់ពីថ្ងៃទី២៤ដល់៣១ខែឧសភានេះ!…

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ​បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា៖

ពេលនេះ ខេត្តកោះកុងកំពុងតែធ្លាក់ភ្លៀង!

កោះកុងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅម៉ោង ៤និង៤០ នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នេះ ភ្លៀងកក់ខែកំពុងធ្លាក់នៅក្រុងខេមរភូមិន្ទ ស្រុកកោះកុង និងស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ៕