កម្ពុជានឹងទទួលឥទ្ធិពលជ្រលងសម្ពាធទាប ដែលអាចបណ្តាលឲ្យមានភ្លៀងធ្លាក់ដោយអន្លើ លាយឡំនឹងបាតុភូតផ្គររន្ទះ

ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២ កម្ពុជាទទួលឥទ្ធិពលជ្រលងសម្ពាធទាបជាបន្តបន្ទាប់ ដែលអាចបណ្តាលឲ្យមានភ្លៀងធ្លាក់ដោយអន្លើ លាយឡំនឹងបាតុភូតផ្គររន្ទះពីកម្រិតខ្សោយទៅបង្គួរ និងមានសីតុណ្ហភាពចន្លោះពី២១-២៦ អង្សាសេ។

កម្ពុជានឹងរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង(ចិន) ដែលធ្វើឲ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់កម្រិតតិចតួចទៅខ្សោយ នៅចន្លោះថ្ងៃទី២៣-២៤ ខែកុម្ភៈ

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង(ចិន)ក្នុងកម្រិតមធ្យមទៅខ្សោយ ដែលធ្វើឲ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់កម្រិតតិចតួចទៅខ្សោយ នៅចន្លោះថ្ងៃទី២៣-២៤ ខែកុម្ភៈ និងសីតុណ្ហភាពចុះត្រជាក់ដល់ ១៨-២៥អង្សាសេ នៅតំបន់ទំនាបកណ្តាល, សីតុណ្ហភាពចន្លោះពី ១៧-២៣អង្សាសេ នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងសីតុណ្ហភាពពី២១-២៣អង្សាសេ នៅតំបន់មាត់សមុទ្រ។

ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ខេត្តមួយចំនួនចុះត្រជាក់ពីកម្រិត ១៧-២០អង្សាសេ …

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា កម្ពុជារងឥទ្ធិពលពីសម្ពាធទាប ចាប់ពីថ្ងៃទី១៦-២២ ខែកុម្ភៈ ឆ្នាំ២០២២

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា កម្ពុជារងឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី និងឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនោះ ក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ដោយអន្លើផងដែរ ចាប់ពីថ្ងៃទី១៦-២២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបណ្ដាលឲ្យខេត្តមួយចំនួន មានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំនឹងបាតុភូតផ្គររន្ទះ។

កម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប ចាប់ពីថ្ងៃទី៩-១៥ ខែកុម្ភៈ ឆ្នាំ២០២២

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី៩-១៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនោះឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់(ចិន)ក៏នៅមាននៅឡើយ ដែលអាចបង្កើតបានជាការប្រសព្វមុខគ្នា រវាងធាតុក្តៅ-ត្រជាក់ (Convection) បណ្តាលឲ្យមានភ្លៀងឡូកាល់ (Local) ដែលធ្វើឲ្យរាជធានី-ខេត្ត នៅភាគខាងក្រោម អាចមានបរិមាណភ្លៀងច្រើន។

​សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​ ១​៨​អង្សា​រ​ នៅ​តំបន់​ខ្លះ​ អាចមានភ្លៀងធ្លាក់ គួបផ្សំនិងខ្យល់ក្នុងល្បឿនពីមធ្យមទៅខ្លាំង…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ត្រៀមអាវភ្លៀងផង! ចាប់ពីស្អែកអាចមានភ្លៀងធ្លាក់ នៅតំបន់ទាំងនេះ រហូតដល់

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៦ ខែមករា ដល់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ ឱ្យបានដឹងថា…

ត្រៀមអាវភ្លៀង! ចាប់ពីស្អែក តំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់រហូតដល់ថ្ងៃ…

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃទី ១៩ ខែមករា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ។ ដោយឡែក នៅថ្ងៃទី ២០-២៥ ខែមករា ឥទ្ធិពលជម្រាបនៃសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖…