សហរដ្ឋអាមេរិក ទាត់ចោលសំណើរបស់អ៊ុយក្រែន ជុំវិញការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ី

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានច្រានចោលសំណើរបស់អ៊ុយក្រែន ជុំវិញបម្រាមទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៉ី ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន មិនចង់បិទផ្លូវស្វែងរកសិទ្ធិជ្រកកោនរបស់ក្រុមសកម្មជន និងជនងាយរងគ្រោះដោយសារការបំពាន សិទ្ធិមនុស្សនៅក្នុងប្រទេសរុស្ស៉ីនោះទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ីជាលើកដំបូងកាលពី ដើមខែសីហានេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ហើយលោក ហ្សេលេនស្គី ក៏បានស្នើដូចគ្នានេះផងដែរទៅកាន់…

ចារកម្មអាមេរិក ៖ រុស្ស៉ីគ្រោងនឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋាភិបាលអ៊ុយក្រែន ឆាប់ៗនេះ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ទទួលបានព័ត៌មានសម្ងាត់ដែលថារុស្ស៉ីគ្រោងនឹងបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគារ រដ្ឋាភិបាលរបស់អ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះ ដដែល បានគូសបញ្ជាក់ដូច្នេះថា «យើងមានព័ត៌មាន ដែលថារុស្ស៉ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋាភិបាលអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ…យើងពិតជាមានការព្រួយបារម្ភពីការព្រមាន ជាបន្តបន្ទាប់ ចំពោះការវាយប្រហាររបស់រុស្ស៉ីប្រឆាំងនឹងជនស៊ីវិល…

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ

(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ នៅថ្ងៃចន្ទនេះជាមួយការបណ្ដុះបណ្ដាលជាក់ស្ដែងនៅលើ ទីលានហ្វឹកហាត់ ខណៈប្រទេសទាំង២ កំពុងពង្រឹងការត្រៀមលក្ខណៈចំពោះមុខការព្រួយបារម្ភពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញរបស់កូរ៉េខាងជើង។ សមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា អ៊ូលឈី ហ្រ្វីដឹម សៀល (Ulchi Freedom Shield) នឹងត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១ ខែកញ្ញា ហើយសមយុទ្ធ នេះទៀតសោត កើតមានឡើង…

លោក ប្រាយុទ្ធ ចាន់អូចា កំពុងរងសម្ពាធកាន់តែខ្លាំង ពាក់ព័ន្ធអាណត្តិជានាយករដ្ឋមន្ត្រីថៃដែលនឹងឈានចូល ៨ឆ្នាំ

(បាងកក)៖ សមាជិកជាច្រើននាក់មកពីគណបក្សសហភាពប្រជាជន (People’s Union Party) នៅក្នុងប្រទេសថៃ បានប្រមូលផ្ដុំគ្នានៅឯទីលានមួយក្នុង ទីក្រុង បាងកក ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា ចុះចេញពីតំណែងនៅត្រឹមថ្ងៃពុធសប្ដាហ៍នេះ។ បាតុកម្មតវ៉ាទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង ដែលដឹកនាំដោយអតីតមេដឹកនាំក្រុមអាវក្រហម លោក ចាទុផន…

តារាស្រី Shuhua ដួលកណ្ដាលឆាក ពេល កំពុងសម្ដែងជាមួយក្រុមសុខៗ នៅ Concert ក្រុមថ្មីៗនេះ

ភ្នំពេញ៖ Shuhua ((G)I-DLE) បាន ដួល លើឆាក អំឡុងពេល ក្រុមកំពុងសម្ដែង លើឆាកការប្រគំតន្ត្រីទេសចរណ៍ឆ្នាំ ២០២២ “Just Me” នៅទីក្រុងមិចស៊ីកូ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ អ្នកគាំទ្រ បាន ឲ្យដឹងថា Shuhua…

មហោស្រពសិល្បៈក្បាច់របាំបុរាណខ្មែរ ត្រៀមសម្ដែងចុងខែនេះ កំពុងទទួលបានចាប់អារម្មណ៍ខ្លាំងពីមហាជន

ភ្នំពេញ៖ ក្រឡេកមកមើលលើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជានាពេលនេះ សង្កេតឃើញថា មហាជនកំពុងចាប់អារម្មណ៍ខ្លាំង និងមានការជជែកគ្នាជាច្រើនពីមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ»។ មហាជន និងអ្នកស្នេហាសិល្បៈវប្បធម៌ជាតិ បានធ្វើការចែករំលែកព្រោងព្រាតអំពាវនាវសូមឱ្យប្រជាជនខ្មែរទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ដ៏កម្រមួយនេះ ខណៈដែលបច្ចុប្បន្ននេះមានប្រទេសជិតខាងកំពុងបញ្ជៀបវប្បធម៌របស់ពួកគេចូលមកក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយមានតែគាំទ្រ សិល្បៈវប្បធម៌ជាតិរបស់ខ្លួនប៉ុណ្ណោះ ទើបអាចជួយលើកតម្កើនវប្បធម៌ជាតិឱ្យថ្កុំថ្កើន មិនអាចមានប្រទេសណាមកបន្លំបានឡើយ។ ការសម្ដែងរបាំក្បាច់បុរាណខ្មែរទ្រង់ទ្រាយធំ កាន់តែខិតមកដល់…

ណុប បាយ៉ារិទ្ធ ស្រក់ទឹកភ្នែក រំភើបនឹងសន្ធឹកអ្នកគាំទ្រ Cambodian Idol ដែលជាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុន

(ភ្នំពេញ)៖ នៅសប្ដាហ៍ទី ៥ នៃវគ្គ Live Show របស់ Cambodian Idol រដូវកាល ទី ៤ ពិតជា ធ្វើឲ្យអ្នកទស្សនាព្រឺរោមមិនស្ទើរទេ ដោយសារភាពអស្ចារ្យ នៃ ការ បង្ហាញ សមត្ថភាព បេក្ខជន…

ពេជ្រ សោភា ប្រកាសថាខ្លួន កាន់គ្រីស្ទៀន២៥ឆ្នាំ ឥឡូវនាងប្រាប់មូលហេតុមួយចំនួនជុំការងារសប្បុរសធម៌

(ភ្នំពេញ)៖ ដោយសារប្រទេសកម្ពុជាបើកចំហរលើជំនឿសាសនា ប្រជាពលរដ្ឋគ្រប់រូបអាចរើសការជឿលើសាសនាមួយក៏បាន ជាក់ស្ដែង ពេជ្រ សោភា ដែលជាតារាចម្រៀងល្បីមួយរូប បានជ្រើសកាន់សាសនាគ្រីស្ទៀន(ប្រូតេស្តង់) ហើយនៅពេលនេះ នាងចេញមកនិយាយពីហេតុផលមួយចំនួន ដែលគ្រឹស្តបរិស័ទ ធ្វើការងារសប្បុរសធម៌។ ថ្មីៗនេះ គេឃើញ ពេជ្រ សោភា បានជាលេចមុខនៅកម្មវិធីមួយដែលមានឈ្មោះថាសន្និបាតស្រី្ដគ្រីស្ទៀនខ្មែរដែលជាកម្មវិធីរបស់ព្រះវិហារជីវិតថ្មីភ្នំពេញ(គ្រីស្ទៀន) ស្ថិតនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ក្រុងភ្នំពេញ។…

តារាចម្រៀងខ្មែរពីរដួងទៀត រិះគន់រឿង បុព្វេសន្និវាស

(ភ្នំពេញ)៖ ខ្សែភាពយន្ដថៃរឿង «បុព្វេសន្និវាស» ចាប់ផ្ដើមចាក់បញ្ចាំងនៅតាមរោងកុននានា ក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១១ ខែសីហា។ ចាប់ផ្ដើមចាក់បញ្ចាំង ការរិះគន់ក៏ចាប់ផ្ដើមមានកាន់តែច្រើនដែរពីប្រជាជនខ្មែរ ជាពិសេសសិល្បករខ្មែរដែលស្រឡាញ់វិស័យភាពយន្ដខ្មែរ។ តារាចម្រៀងលោក រតនៈ វិសិដ្ឋ បង្ហាញអារម្មណ៍របស់ខ្លួនទាក់ទងនឹងរឿងបរទេសនេះតាមបណ្ដាញសង្គមនៅថ្ងៃទី១២ ខែសីហា ថា មិនមែនជោរPost តាមគ្នា ឬយ៉ាងណានោះទេ ប៉ុន្ដែលោកបានមើលឃើញអីចឹងមែន។ លោក…

គួរឲ្យស្តាយ! សិល្បករផ្លុំខ្លុយជើងចាស់ ហ៊ឹន សូត ទទួលមរ.ណភាពយប់មិញនេះ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូននិយមបទចម្រៀងបែបបុរាណ ប្រាកដជាស្គាល់ លោកតា ហ៊ឹន សូត ជាក់ជាមិនខាន មិនត្រឹមតែមានជំនាញផ្នែកឧបករណ៍ភ្លេងខ្មែរ តាខេនិងខ្លុយ យ៉ាងស្ទាត់ជំនាញប៉ុណ្ណោះទេ លោកតា ថែមទាំងធ្លាប់លេចវត្តមានក្នុងបណ្តាទូរទស្សន៍ជាតិ តាមកម្មវិធីប្រពៃណីសំខាន់ៗរាប់មិនអស់ ដូចជា ស្ថានីយទូរទស្សន៍ CTN និង បាយ័នជាដើម។…