ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង(ចិន)ក្នុងកម្រិតមធ្យមទៅខ្សោយ ដែលធ្វើឲ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់កម្រិតតិចតួចទៅខ្សោយ នៅចន្លោះថ្ងៃទី២៣-២៤ ខែកុម្ភៈ និងសីតុណ្ហភាពចុះត្រជាក់ដល់ ១៨-២៥អង្សាសេ នៅតំបន់ទំនាបកណ្តាល, សីតុណ្ហភាពចន្លោះពី ១៧-២៣អង្សាសេ នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងសីតុណ្ហភាពពី២១-២៣អង្សាសេ នៅតំបន់មាត់សមុទ្រ។
ព័ត៌មានជាតិ
មតិយោបល់