ភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់បណ្តាលឲ្យខូចខាតតូបលក់ដូរអស់៦០តូប ផ្ទះអស់១៦ខ្នងនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេករបស់រដ្ឋបាលក្រុងប៉ោយប៉ែតបានឲ្យដឹហងា អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយលោកចៅសង្កាត់ប៉ោយប៉ែតបានអញ្ជើញចុះពិនិត្យដល់ទីតាំងដែលបានរងការខូចខាតស្ទើរទាំងស្រុងដោយភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់បណ្តាលឱ្យខូចខាតតូបលក់ដូរអស់៦០តូប ផ្ទះអស់១៦ខ្នង និងប្រជាពលរដ្ឋរងរបួសចំនួន៥នាក់តែមិនបណ្តាលបាត់បង់ជីវិតឡើយ ។ បាតុភូតធម្មជាតិនេះកើតឡើងនៅល្ងាចថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី០៤…

ករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យផ្ទះពលរដ្ឋដួលទ្រេត និងរបើកដំបូលចំនួន៥ខ្នង

កំពង់ធំៈ ថ្ងៃសុក្រ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១និង៣៥នាទីយប់ ស្ថិតនៅត្រង់ចំណុចភូមិសួងសាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីខ្យល់កន្រ្តាក់ចំនួន០១លើក បណ្តាលឱ្យទ្រេត និងរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង ៕

ភ្លៀងលាយឡំ និងខ្យល់កន្រ្តាក់ បណ្តាលឲ្យផ្ទះពលរដ្ឋ១ខ្នង រងការខូចខាត

ក្រចេះ: នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មានករណីឧប្បត្តិហេតុខ្យល់កន្រ្តាក់ លាយឡំ និងសន្ធឹកភ្លៀង បណ្តាលឲ្យអោយផ្ទះឈើមួយខ្នង ស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានរងការខូចខាត ដោយសារការវាយបក់ប៉ើង ។ ករណីគ្រោះធម្មជាតិខាងលើនេះ បណ្តាលឲ្យផ្ទះឈើប្រក់ក្បឿងមួយខ្នង មានទំហំ៦គុណ៨ម៉ែត្រ ត្រូវបានខូចខាត តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ៕

ខ្យល់កន្រ្តាក់ របើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋខ្ទេចនៅស្រុកកំពង់ស្វាយ

កំពង់ធំៈ នៅថ្ងៃទី៣០ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង០៧និង៣០នាទី ស្ថិតនៅ ភូមិក្បិល ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីខ្យល់កន្រ្តាក់ចំនួន០១លើក ដែលម្ចាស់ឈ្មោះ រ៉េត ណាន ភេទស្រី អាយុ៥៥ឆ្នាំ ផ្ទះទំហំ០៤មx០៥មដំបូលស័ង្កសី ជញ្ជាំងស័ង្កសី និងខូចខាត: របើកដំបូលស័ង្កសីចំនួន០៧សន្លឹក៕…

ភ្លៀងធ្លាក់ លាយឡំ និងខ្យល់កន្រ្តាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋ៣ខ្នង និងស្ថានីយប្រេង រងការខូចខាត

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់ លាយឡំ និងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង និងស្ថានីយប្រេង០១កន្លែង ស្ថិតនៅភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕

សូមថែសុខភាព និងប្រុងប្រយ័ត្នផង! ចាប់ពីថ្ងៃទី១៧ដល់២៣នេះ អាកាសធាតុត្រជាក់ និងខ្យល់កន្រ្តាក់ល្បឿនខ្លាំង

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ករណីជំនន់ទឹកភ្លៀងចំនួន០២លើក និង ករណីខ្យល់កន្រ្តាក់ រលំផ្ទះពលរដ្ឋ បណ្តាលឲ្យស្លាប់និងរងរបួសមនុស្ស២នាក់ នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ មានករណីជំនន់ទឹកភ្លៀងចំនួន០២លើកនិង ករណីខ្យល់កន្រ្តាក់ រលំផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យស្រ្តីជាម្តាយស្លាប់និងកូនប្រុសរងរបួស ។ +ករណីជំនន់ទឹកភ្លៀងនៅស្រុកតាំងគោកវេលាម៉ោង១២និង២០នាទី៖១.ឃុំទ្រៀល-ភូមិទ្រៀលលិចផ្លូវ៧០%។-ភូមិរំចេកនិងភូមិទ្រៀលលិចផ្លូវនិងលិចបរិវេណក្រោមផ្ទះ។-ភូមិនាងល្អលិចផ្លូវប្រវែង៥០ម៉ែត្រ,២.ឃុំស្រឡៅ-ភូមិទោងលិចផ្លូវប្រវែង១០០ម៉ែត្រ-ដាច់ផ្លូវទៅគោកត្របែកត្រង់ចំណុចលូជ្រោយផ្ទោល, ៣.ឃុំស្វាយភ្លើង-ភូមិខ្នាយទងលិចផ្លូវប្រវែង៥០ម៉ែត្រ -ភូមិស្វាយភ្លើងលិចផ្លូវប្រវែង២០០ម៉ែត្រ,៤.ឃុំច្រនាង-ភូមិអង្គរជាលិចបរិវេណផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង។ ករណីនេះរដ្ឋបាលស្រុកបាន និងកំពុងដឹកនាំចុះសហការដោះស្រាយ កាត់បន្ថយនូវហានិភ័យផ្សេងៗអប់រំ…

ករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំដំបូលផ្ទះប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃសុក្រ៧រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩និង០០នាទី មានករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំដំបូលផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ស្ថិតនៅភូមិបឹងអណ្តែង ឃុំត្បែង ស្រុកកំពង់ស្វាយ។ ម្ចាស់ផ្ទះឈ្មោះ អ៊ុត ធាន ភេទប្រុស អាយុ…

ភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យរបើកដំបូលផ្ទះពលរដ្ឋ និងរន្ទះបាញ់ស្លាប់មនុស្សម្នាក់

បន្ទាយមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា​ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ រសៀល មានភ្លៀងធ្លាក់កម្រិតខ្សោយ និងលាយឡំដោយខ្យល់កន្រ្តាក់ និងផ្គរ រន្ទះបណ្តាលឲ្យរន្ទះបាញ់ ស្លាប់មនុស្សម្នាក់ នៅភូមិរង្វានលិច ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងរបើកដំបូលផ្ទះ ០១ខ្នង…

ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋរងការខូចខាត

ឧត្តរមានជ័យៈ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ យប់ម្សិលមិញ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង ស្ថិតនៅភូមិទំនប់ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។