ព័ត៌មានជាតិ

ករណីជំនន់ទឹកភ្លៀងចំនួន០២លើក និង ករណីខ្យល់កន្រ្តាក់ រលំផ្ទះពលរដ្ឋ បណ្តាលឲ្យស្លាប់និងរងរបួសមនុស្ស២នាក់ នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ មានករណីជំនន់ទឹកភ្លៀងចំនួន០២លើកនិង ករណីខ្យល់កន្រ្តាក់ រលំផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យស្រ្តីជាម្តាយស្លាប់និងកូនប្រុសរងរបួស ។

+ករណីជំនន់ទឹកភ្លៀងនៅស្រុកតាំងគោកវេលាម៉ោង១២និង២០នាទី៖១.ឃុំទ្រៀល-ភូមិទ្រៀលលិចផ្លូវ៧០%។-ភូមិរំចេកនិងភូមិទ្រៀលលិចផ្លូវនិងលិចបរិវេណក្រោមផ្ទះ។-ភូមិនាងល្អលិចផ្លូវប្រវែង៥០ម៉ែត្រ,២.ឃុំស្រឡៅ-ភូមិទោងលិចផ្លូវប្រវែង១០០ម៉ែត្រ-ដាច់ផ្លូវទៅគោកត្របែកត្រង់ចំណុចលូជ្រោយផ្ទោល, ៣.ឃុំស្វាយភ្លើង-ភូមិខ្នាយទងលិចផ្លូវប្រវែង៥០ម៉ែត្រ -ភូមិស្វាយភ្លើងលិចផ្លូវប្រវែង២០០ម៉ែត្រ,៤.ឃុំច្រនាង-ភូមិអង្គរជាលិចបរិវេណផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង។ ករណីនេះរដ្ឋបាលស្រុកបាន និងកំពុងដឹកនាំចុះសហការដោះស្រាយ កាត់បន្ថយនូវហានិភ័យផ្សេងៗអប់រំ បញ្ហាអនាម័យ។

+ករណីជំនន់ទឹកភ្លៀងស្ថិតនៅស្រុកសន្ទុក,-ភូមិថ្មី ឃុំទីពោ លិចផ្លូវលំមួយខ្សែប្រវែង១២០ម៉ែត្រ,-ភូមិ៧មករា ឃុំតាំងក្រសាំងលិចផ្លូវលំមួយខ្សែប្រវែង៥០ម៉ែត្រ
-ភូមិធម្មនាថឃុំតាំងក្រសាំងលិចផ្លូវលំមួយខ្សែប្រវែង៣០០ម៉ែត្រ,-ភូមិសង្គមថ្មីលិចផ្លូវលំមួយខ្សែប្រវែង១២០ម៉ែត្រនិងលិចបរិវេណផ្ទះ,-ភូមិត្រពាំងត្រុំ ឃុំទីពោ លិចបរិវេណផ្ទះចំនួន១៥ខ្នង។

+ករណីខ្យល់កន្រ្តាក់រលំផ្ទះវេលាម៉ោង៩និង៣០នាទីព្រឹក ស្ថិតនៅភូមិក្រសាំង ឃុំពពក ស្រុកស្ទោង បណ្តាលឱ្យស្លាប់មនុស្សចំនួន០១នាក់ និងរបួសមនុស្សចំនួន០១នាក់៖ -ជនរងគ្រោះឈ្មោះ សួស សម្ផស្ស ភេទស្រី អាយុ២៧ឆ្នាំ (ស្លាប់) មានទីលំនៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។-ជនរងគ្រោះឈ្មោះ ហួត សុធាវិត ភេទប្រុស អាយុ៤ឆ្នាំត្រូវជាកូន(របួសស្រាល)។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជួយសង្រ្គោះ យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីជួយព្យាបាល ។ ចំណែកសាកសពជនរងគ្រោះ ត្រូវប្រគល់ជូនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់