អាវុធហត្ថចុះបង្រ្កាបជនសង្ស័យម្នាក់ករណីបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ និងបង្កហិង្សាលើម្តាយ

ភ្នំពេញៈ យោងតាមផេករបស់​ Phnom Penh Gendarmerie បានឲ្យដឹងថា នៅវេលាម៉ោង១និង១៦នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាម រយៈលេខទូរសព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើបុរសម្នាក់ ដែលកំពុង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ និងបង្កហិង្សាលើម្តាយ…

សពបុរសម្នាក់ដែលបានលិចក្នុងទឹកជាមួយនិងរថយន្តត្រូវបានរកឃើញបន្ទាប់ពីជនរងគ្រោះធ្វើដំណើឆ្លងទំនប់ទឹកពេលមេឃកំពុងភ្លៀងខ្លាំង

ក្រចេះ​​​​ៈ ក្រោយការចុះរុករកអស់រយះពេលជាច្រើនម៉ោង សាកសពបុរសម្នាក់ដែលបានលិចក្នុងទឹកជាមួយនិងរថយន្តមួយគ្រឿងត្រូវបានរកឃើញ បន្ទាប់ពីជនរងគ្រោះរូបនេះ ជាមួយនិងគ្នីគ្នា ៣នាក់ផ្សេងទៀត បានជួបហេតុការណ៍ជំនន់ទឹកភ្លៀងហូរកួចប៉ើងរថយន្តក្រឡាប់ចូលអូរនៅចំណុចទំនប់ថ្ពង ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល កាលពីយប់ថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២វេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី២៤ខែសីហាឆ្នាំ២០២២។ កាលពីយប់ថ្ងៃកើតហេតុជនរងមានគ្នា៤នាក់ បានជិះរថយន្តមួយគ្រឿងប្រភេទកាមេរីព្រូស ឆ្លងកាត់ទំនប់បង្ហៀរទឹកខាងលើ ក្នុងស្ថានភាពមេឃកំពុងភ្លៀងខ្លាំង ធ្វើអោយជំនន់ទឹកភ្លៀងបានហូរគួចរថយន្តរបស់ដែលកំពុងជិះចូលក្នុងអូរ។ ក្នុងស្ថានភាពនោះមានជនរងគ្រោះ៣នាក់បានរំដោះខ្លួនចេញពីក្នុងរថយន្តរងគ្រោះថ្នាក់ស្រាល និងត្រូវនាំមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្នួល ចំនែកឯជនរងគ្រោះឈ្មោះ…

កម្លាំងជំនាញចុះបង្រ្កាបជនសង្ស័យបាន៧នាក់ក្នុងករណីជួញដូររក្សាទុកនិងចែកចាយប្រើប្រាស់នូវសាធាតុញៀន

មណ្ឌលគិរីៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងែទី០៨ ខែសីហា ឆ្នាំ២០២២នាវេលាម៉ោង១៣និង៤១នាទី នៅចំណុចភូមិអូរអាម និងភូមិឡាប៉ាខេ ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរីដោយមានកាចង្អុលបង្ហាញនិងបទបញ្ជា យ៉ាងម៉ឺងមាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត។ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកែវសីមានិងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ដឹកនាំក្នុងកិច្ចប្រត្តិបត្តិកាបង្រ្កាបដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មលើដងផ្លូវជាតិលេខ២

តាកែវៈ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២ និង ៣០ នាទី មានករណីអំពើលួច(ឆក់លុយ) កើតឡើងនៅត្រង់ចំណុចភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យ ចំនួន ០២ នាក់ ប្រើប្រាស់មធ្យោបាយ ម៉ូតូចំនួន…

កម្លាំងប៉ុស្តិ៍នគរបាលអូរតាប៉ោង បង្រ្កាបក្មេងទំនើងជិះម៉ូតូបង្ហោះបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តជាប្រចាំនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់សាធារណ: ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង នៃអធិការដ្ឋាននគរបាលស្រុកបាកានចំនួន០៣នាក់ បានចុះបង្ក្រាបក្មេងទំនើង ចំនួន០៤នាក់ ដែលកំពុងជិះម៉ូតូបង្ហោះលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ដែលបង្កការភ្ញាក់ផ្អើលនិងការភ័យខ្លាចដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរនៅតាមដងផ្លូវ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១០និង១៥នាទី…

ឆក់ខ្សែកមាស១ខ្សែបានសម្រេចនិងធាក់ជនរងគ្រោះរបួសជង្គង់ស្តាំ រួចជិះគេចខ្លួនពេលនេះខ្នោះហើយ

ភ្នំពេញៈ យោងតាមផេករបស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ស្តីពីករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែក) នៅមុខផ្ទះ១៦៨ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ថ្ងៃទី០៦-០៨-២០២២ ម៉ោង០៧និង ០០នាទី។ -ជនរងគ្រោះឈ្មោះដុង ធីឌែប ភេទ ស្រី អាយុ៧៤ឆ្នាំ…

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់៤នាក់បញ្ជូនទៅសង្រ្គោះភ្លាមៗ

កណ្តាលៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់៤នាក់បញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ តាមបណ្តោយផ្លូវលេខ២១ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្កាល។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងធ្វើការវាស់វែងរួចទើបយកសម្ភារៈទាំង២ទៅទុកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕  

កម្លាំងអាវុធហត្ថបញ្ជូនក្មេងទំនើង៥នាក់ ទៅសាលាដំបូងករណីកាប់ជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់១នាក់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅរសៀលថ្ងៃចន្ទ ១១ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ បន្ទាប់ពីធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២…

អគ្គិភ័យឆាបឆេះក្បាលរថយន្តក្រឡុកសុីម៉ង់មួយគ្រឿងនៅផ្លូវជាតិលេខ៣

តាកែវៈ យោងតាមផេករបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាពត៌មានបឋមវេលាម៉ោង១០:២៥នាទីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នេះមានករណីអគ្គិភ័យមួយកំពុងតែឆាបឆេះក្បាលរថយន្តក្រឡុកសុីម៉ង់មួយគ្រឿងដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានចេញរថយន្តពន្លត់អគ្គីភ័យដេីម្បីជួយសង្រ្គោះអោយទាន់ពេលវេលានៅកន្លែងកើតហេតុផ្ទាល់ផងដែរ៕  

ករណីឃាតកម្មដែលបងប្រុសបាញ់សម្លាប់ប្អូនបង្កើតសមត្ថកិច្ចបំបែកសំណុំរឿងត្រឹមរយះពេលជាង៣០ម៉ោង

ក្រចេះៈ យោងតាមផេករបស់អធិការដ្ឋាននគរបាលស្រុកស្នួល បានឲ្យដឹងថា រយះពេលជាង៣០ម៉ោងបំបែកសំណុំរឿងករណីឃាតកម្ម(បងប្រុសបាញ់សម្លាប់ប្អូនប្រុសបង្កើត)កើតឡើងកាលពី ថ្ងៃទី ៥ ខែ សីហាឆ្នាំ២០២២ វេលាម៉ោង៨និង០០នាទី នៅចំណុការ៉េប្រាំបួន ភូមិគ្រញូងសែនជយ័ ឃុំគ្រញូងសែនជយ័ ស្រុកស្នួល ខេត្តក្រចេះ។ _ជនដៃដល់ឈ្មោះស្រ៊ុន ខុម ភេទប្រុសអាយុ៣០ឆ្នាំ បានប្រើប្រាស់កាំភ្លើងខ្លី បាញ់ទៅលើឈ្មោះស្រ៊ុន សុខាវ…