GPS ធ្វើឲ្យចោរលួចម៉ូតូអស់លក្ខណ៍
ភ្នំពេញៈ កម្លាំងនគរបាលចោមចៅខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលសង្កាត់ពងទឹកខណ្ឌដង្កោ ធ្វើការឡោមព័ន្ធតាមរយៈ GPS ចាប់ជនសង្ស័យ ដែលបានធ្វើសកម្មភាពកាច់សោ.កម៉ូតូកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃដដែល ក៏បានឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ។ តាមរយៈពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជិន សារ៉ាត់ អាយុ២៥ឆ្នាំ…