ព័ត៌មានជាតិ

ឃាត់យុវជន២នាក់ រួមនិងថ្នាំញៀន២កញ្ចប់

ភ្នំពេញៈ យុវជន២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន ក្រោយពីឆែកឆេររកឃើញនៅថ្នាំញៀន២កញ្ចប់ កាលពីវេលាម៉ោង៣យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ កែងផ្លូវលំ ក្រុម៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១.ឈ្មោះ កេត សាន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅភូមិត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងទី២.ឈ្មោះ ឈឹម ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នអ្នកទាំង២នាក់ ស្នាក់នៅក្នុងបុរី លឹម ឈាងហាក់ ភូមិក្រាលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិព្រឹង ឃុំក្រាំងតាយ៉ង ស្រុកពាមជ ខេត្តព្រៃវែង។

លោក ហ៊ុយ ហ៊ាន នាយប៉ុស្តិ៍នគរបាលទួលសង្កែបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យទាំង២នាក់ បានអង្គុយលេងនៅសួនមុខឃ្លាំងសាំងសូគីម៉ិច ស្រាប់តែអង្គុយលេងយូរៗទៅក៏នឹកឃើញចង់ជក់ថ្នាំ ក្រោយមកពួកគេបាននាំគ្នាដើរចេញពីសួន ដើម្បីទៅទិញថ្នាំនៅខាងក្រោយប៉ុស្តិ៍ទួលសង្កែ ដោយពួកគេបានថ្នាំ២កញ្ចប់តូច ក្នុងតម្លៃ១០ដុល្លារ នៅពេលដែលទិញថ្នាំបានហើយ ពួកគេក៏បាននាំគ្នាដើរត្រឡប់ទៅវិញ ក្នុងគោលបំណងយកទៅប្រើប្រាស់នៅក្នុងដ្ឋានបុរី លឹម ឈាងហាក់ ដែលស្ថិតនៅក្នុងភូមិក្រាលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណៈពេលដែលកំពុងដើរតាមផ្លូវ ស្រាប់តែបានជួបនិងកម្លាំងសមត្ថកិច្ចដែលល្បាតនៅទីនោះ រួចក៏បានហៅឲ្យឈប់ ហើយធ្វើការឆែកឆែរកឃើញថ្នាំ ទើបកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនយកមកប៉ុស្តិ៍ទួលសង្កែ ដើម្បីសាកសួរ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/qR4-Rke9alY

https://youtu.be/kARqeh8OqnU

https://youtu.be/GISFieswFos

មតិយោបល់