ព័ត៌មានជាតិ

GPS ធ្វើឲ្យចោរលួចម៉ូតូអស់លក្ខណ៍

ភ្នំពេញ: កម្លាំងនគរបាលចោមចៅខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលសង្កាត់ពងទឹកខណ្ឌដង្កោ ធ្វើការឡោមព័ន្ធតាមរយ: GPS ចាប់ជនសង្ស័យ ដែលបានធ្វើសកម្មភាពកាច់សោ.កម៉ូតូកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃដដែល ក៏បានឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ។

តាមរយ:ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជិន សារ៉ាត់ អាយុ២៥ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលាមានស្រុកកំណើត ភូមិឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលជាម្ចាស់តូចក្រតយានយន្ត ម៉ាក់ scopy ស្លាកលេខភ្នំពេញ1FC-6648 បានបំពាក់ប្រពន្ធ GPS។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់បាននោះឈ្មោះ ស្រី សុភ័ក្រ អាយុ៣៥ឆ្នាំ មុខរបរកម្មករលីសែង និងទីកន្លែងមិនប្រាកដ មានស្រុកកំណើតនៅ ភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាមរក៌ ខេត្តព្រៃវែង។

តាមការបង្ហាញរបស់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលពងទឹកបានឲ្យ​ដឹងថា ដោយមានការសហការយ៉ាងយកចិត្តទុកដាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះទើបឈានទៅដល់កំណត់មុខសញ្ញា និងភិនភាគ ទីតាំងយ៉ាងច្បាស់តាមរយ: GPS ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអសន្ននៅប៉ុស្តិ៍នគរបាលពងទឹក ដើម្បីបន្តនីតិវិធី និងរង់ចាំជនគ្រោះយកឯកសារពាក់ព័ន្ធ ដើម្បីប្រគល់ម៉ូតូជូនវិញ៕

មតិយោបល់