ជិះម៉ូតូព្រលះគូទរថយន្ដធុនធំពីក្រោយពេញទំហឹង ប៊ិះក្ស័យជីវិត
បាត់ដំបងៈ យុវជនម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿន បានព្រលះជាមួយនឹងរថយន្តធុនធំមួយគ្រឿង ដែលឈប់អែបចិញ្ចើមផ្លូវ ចំពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ សឹងតែផុតជីវិត ទៅហើយកំពុងស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥៧B ក្នុងភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ…