A L T R O Z   N E W S

ចិន

យុទឹម តស៊ូលុះក្តីស្រម៉ៃក្លាយជាការពិត

តារាចម្រៀងកូនកាត់ចិនរូបសង្ហាង៉ាន់យុទឹមទើបតែចូលលុកលុយលើរេញសិល្បះបានពីរ​ឆ្នាំ​ប៉ុណ្ណោះ​លោក​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ពិត​ជា​ជួប​នូវ​ការ​លំបាក​យ៉ាង​ច្រើន​ក្នុង​​ការ​ទាញ​ស្រូប​យក​ប្រជា​ប្រិយភាព​និង​ដើម្បី​ក្លាយ​ជា​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប​។​​ទោះ​ជា​យ៉ាង​ណា​តារា​ចម្រៀង​វ័យ​ក្មេង​មាន​ទឹក​ដម​សំឡេង​ពិរោះ​ក្រអួន​រូបនេះ​​បង្ហាញ​ពី​ឆន្ទះ​មុះ​មុត​ថា​លោក​និង​ប្រឹង​ប្រែង​ពុះ​ពារ​រាល់​គ្រប់​ឧបសគ្គ​ដើម្បី​​ច្បាម​យក​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​នៅ​លើ​នាវា​សិល្បះ​ឲ្យ​ទាល់​តែ​បាន​។​​យុទឹម មាន​វ័យ​២១​ឆ្នាំ​ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​បី​នាក់​ប្រុស​ទាំង​អស់​។​​ឳពុក​ម្តាយ​របស់​លោក​ជាប់​សែ​ស្រឡាយ​ចិន​និង​ជា​អ្នក​រកស៊ី​នៅ​ក្រុង​ព្រះសីហនុ​។​​លោក​ជា​និស្សិត​ឆ្នាំ​ទី​១​ផ្នែក​(IT)​នៅ​សកល​វិទ្យាល័យ​NUM​។​ យុទឹម ​បាន​ចូល​ប្រឡូក​ក្នុង​សិល្បះ​នៅ​ចុង​ឆ្នាំ​២០០៩​ដែល​ពី​ដំបូង​ទទួល​ច្រៀង​នៅ​តាម​​កម្ម​វិធី​ប្រគំ​តន្ត្រី​នានា​តាម​បណ្តា​ខេត្ត​។​បន្ទាប់​មក​ក៏​បាន​ច្រៀង​ឲ្យ​ផលិត​កម្ម​ក្រៅ​ស្រុក​មួយ​​ចំនួន​និង​បាន​ចេញ​មុខ​តាម​បណ្តា​កម្ម​វិធី​ខន​សឺត​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ជា​ញឹក​ញាប់​ហើយ​ក៏​​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិក​ជន​ផង​ដែរ​។​ តារាច​ម្រៀង​មាន​ទម្រង់​មុ​ខ​កាត់​ចិន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ដោយ​សារ​ខ្លួន​មាន​ទឹកដម​សំឡេង​​ល្អ​ពី​ធម្មជាតិ​និង​មិន​ចង់​ទុក​កំណព្វ​ទ្រព្យ​ដ៏​មាន​តម្លៃ​កប់​ចោល​នោះ​លោក​មាន​បំណង​ចង់​ចូល​​ច្រៀង​នៅ​តាម​ផលិត​កម្ម​ក្នុង​ស្រុក​ដើម្បី​មាន​ឱកាស​ថត​សំឡេង​ដាក់​CD​ប្រកួត​ប្រជែង​លើ​ទីផ្សារ​​តែ​រហូត​មក​ទល់​និង​ពេល​នេះ​ក្តី​ប្រាថ្នា​របស់​លោក​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​បើ​ទោះបី​លោក​​ខិត​ខំ​ទំនាក់​ទំនង​សុំ​គេ​ចូល​ច្រៀង​ស្ទើរ​​គ្រប់​​ផលិត​កម្មមក​ហើយ​ក្តី​។ យុទឹម​បង្ហើប​ថាមូ​​ល​ហេតុ​ដែល​លោក​មិន​ទាន់​បាន​ចូល​ច្រៀង​ប្រចាំ​ផលិត​កម្ម​ក្នុង​ស្រុក​ព្រោះ​​មាន​ផលិត​កម្ម​មួយ​ចំនួន​តម្រូវ​ឲ្យ​លោក​សូក​ប៉ាន់​ជា​ប្រាក់​ឲ្យ​គេ​ទើប​គេព្រម​ទទួល​ហើយ​ក៏​មា​​ន​ផលិត​កម្មខ្លះ​ឲ្យ​លោក​ចេញ​ថ្លៃ​ថត​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​ផង​ដែរ​ដែល​ធ្វើ​ឲ្យ​លោក​មាន​​ការ​រារែក​ចិត្ត​និង​មិន​ទាន់ហ៊ា​ន​ប្រថុយ​ប្រថាន​ជា​មួយ​ផលិត​កម្ម​ទាំង​នោះ​នៅ​ឡើយ​។ យុទឹម​និយាយ​ថា​«ពុំ​មែន​ជា​ការងារ​ស្រួល​នោះ​ទេ​បង​!ក្នុង​ការ​ប្រ​ជ្រៀត​ចូល​ក្នុង​វិស័យ​​សិល្បះ​ព្រោះ​ខ្ញុំ​បាន​តស៊ូ​ប្រឹង​ប្រែង​រយៈ​ពេល​2​ឆ្នាំ​មក​ហើយ​តែ​មិន​ទាន់​ទទួល​បាន​នូវ​ផ្លែ​ផ្កា​ជា​ដុំ​កំ​ភួន​នៅ​ឡើយ​»។ទោះ​ជា​យ៉ាង​ណា​ដោយ​សម្អាង​ទៅ​លើ​ទេព​កោសល្យ​មាន​ទឹកដម​សំឡេង​ល្អ​ពី​ធម្មជាតិ​ យុទឹម...

Yamaha iMusic បង្ហាញខ្លួននៅកម្ពុជា

ក្នុងន័យចូលរួមចំណែកអភិវឌ្ឍន៍វិស័យតូរតន្ត្រីនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Yamaha iMusic...

Yamaha iMusic បង្ហាញខ្លួន នៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ តូរតន្ត្រី

ក្នុងន័យចូលរួមចំណែក អភិវឌ្ឍន៍ វិស័យតូរតន្ត្រី នៅក្នុងប្រទេសកម្ពុជា...