ក្នុងន័យចូលរួមចំណែកអភិវឌ្ឍន៍វិស័យតូរតន្ត្រីនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Yamaha iMusic ដែលជាក្រុមហ៊ុននាំចូលឧបករណ៍ភ្លេងម៉ាក Yamaha មកចែកចាយ នៅប្រទេសកម្ពុជា បានបង្ហាញថា ឧបករណ៍ភ្លេងរបស់ខ្លួននឹងចូលរួមពង្រឹងសិល្បៈ ក៏ដូចជាអភិវឌ្ឍន៍បន្ថែមពីវិធីសាស្រ្ត ដែលធ្វើឱ្យតូរតន្ត្រីកាន់តែពិរោះឡើង។
កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១១ ក្រុមហ៊ុន Yamaha iMusic បានបង្ហាញឧបរកណ៍តន្ត្រីជាច្រើនប្រភេទនៅឯសណ្ឋាគារ Sofictelដោយមានការចូលរួមពីតារាចម្រៀងល្បីឈ្មោះជាច្រើនដួង ដូចជា លោក ព្រាប សុវត្ត កញ្ញា ឱក សុគន្ឋកញ្ញា ក្នុងការប្រគុំតន្ត្រីដ៏ធំក្នុងកម្មវិធី YAMAHA iMusic។
ដើម្បីរួមចំណែកពង្រឹងផ្នែកតូរតន្ត្រី និងអភិវឌ្ឍន៍បន្ថែមពីវិធីសាស្រ្ត ដែលធ្វើឱ្យតូរតន្តី្រនៅក្នុងប្រទេសកម្ពុជាកាន់តែពិរោះឡើងថែមទៀតនោះ ក្រុមហ៊ុនជឿជាក់ថា ការនាំចូលឧបករណ៍តន្រ្តីដ៏ទំនើប និងទាន់សម័យទាំងអស់នេះនឹងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋខ្មែរ។ ក្រុមហ៊ុន Yamaha iMusic មានអាយុកាលប្រហែលជាង១២៣ឆ្នាំមកហើយ បើគិតដល់ពេលបច្ចុប្បន្ននេះ សម្រាប់ឧបករណ៍ភ្លេង Yamaha ត្រូវបានបង្កើតដំបូង នៅប្រទេសជប៉ុន និងទទួលបានការពេញនិយមប្រើប្រាស់គួសមដែរ ហើយនៅលើពិភពលោកមានរោងចក្រផលិតតាមស្តង់ដារ Yamaha នៅក្នុងប្រទេសចំនួន៤ រួមមាន ប្រទេសជប៉ុន ចិន ម៉ាឡេស៊ី និង ប្រទេសឥណ្ឌូនេស៊ី ៕






មតិយោបល់