ព័ត៌មានជាតិ

Yamaha iMusic បង្ហាញខ្លួន នៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ តូរតន្ត្រី

ក្នុងន័យចូលរួមចំណែក អភិវឌ្ឍន៍ វិស័យតូរតន្ត្រី នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Yamaha iMusic ដែលជាក្រុមហ៊ុន នាំចូលឧបករណ៍ភ្លេងម៉ាក Yamaha មកចែកចាយ នៅប្រទេសកម្ពុជា បានបង្ហាញថា ឧបករណ៍ភ្លេងរបស់ខ្លួន នឹងចូលរួមពង្រឹងសិល្ប: ក៏ដូចជាអភិវឌ្ឍន៍ បន្ថែម ពីវិធីសាស្រ្ត ដែលធ្វើឱ្យតូរតន្ត្រី កាន់តែពិរោះឡើង ។

ថ្លែងនៅក្នុង សន្និសិទ្ធ សារព័ត៌មាន នៅក្នុងក្រុមហ៊ុន Yamaha iMusic កាលពីព្រឹក ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១១ លោក Atip Rittaporn នាយកគ្រុមហ៊ុន Yamaha iMusic បានឱ្យដឹងថា Yamaha iMusic ត្រូវបានបង្កើតឡើង ដើម្បីរួមចំណែក ពង្រឹងផ្នែកតូរតន្ត្រី និងអភិវឌ្ឍន៍បន្ថែម ពីវិធីសាស្រ្ត ដែលធ្វើឱ្យតូរតន្តី្រ នៅក្នុងប្រទេសកម្ពុជា កាន់តែពិរោះឡើងថែមទៀត ។

លោកបន្ថែមថា តន្ត្រី បានធ្វើឱ្យ មនុស្សគ្រប់គ្នា ទាំងចាស់ទាំងក្មេង មានអារម្មណ៍ល្អ លើសពីនោះ តូរតន្រ្តី ក៏បានជួយដល់សង្គមជាតិ ដូចជានាំអារម្មណ៍ កុមារ មិនឱ្យយកពេលវេលា ទៅប្រព្រឹត្ត អំពើពាលាផ្សេងៗ ។ លោកសង្ឃឹមថា នេះជាជំហានទៅមុខ ក្នុងការអភិវឌ្ឍន៍ វិស័យសិល្ប: នៅក្នុងប្រទេសកម្ពុជា ដោយ ការព្យាយាម ជួយដល់សង្គម តាមរយ: ឧបករណ៍តន្រ្តី ទាំងនេះ ។

លោកជឿជាក់ថា ការនាំចូលឧបករណ៍តន្រ្តីដ៏ទំនើបនិងទាន់សម័យទាំងអស់នេះនឹងទទួល បានការគាំទ្រពីអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋខ្មែរ។ ឧបករណ៍ភ្លេង Yamaha ត្រូវបានបង្កើតដំបូង នៅប្រទេសជប៉ុន និងទទួលបានការពេញនិយម ប្រើប្រាស់ គួសមដែរ នៅលើពិភពលោក មានរោងចក្រ ផលិត តាមស្តង់ដារ Yamaha នៅក្នុងប្រទេស ចំនួន៤ ក្នុងនោះមាន ប្រទេសជប៉ុន ចិន ម៉ាឡេស៊ី និង ប្រទេសឥណ្ឌូនេស៊ី

មតិយោបល់