សមត្ថកិច្ចបញ្ជូនខ្លួនមេកន្ទុយលេខ៤នាក់មកតុលាការក្រោយអន្តរាគមន៍ពីអ្នកនៅពីក្រោយមិនបានសម្រេច
ភ្នំពេញៈ ប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខបានឲ្យដឹងថា នៅក្រោយពេលដែលតុលាការបានដោះលែងក្រុមមេកន្ទុយលេខមួយក្រុមនៅភូមិទំនប់អស់២ដងរួចមក កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខបានបើកប្រិតិបត្តិការបង្ក្រាបជាលើកទី៣ ដោយបានឃាត់ខ្លួនជនសង្ស័យដដែលចំនួន៤នាក់។ ប្រភពបានបន្តថា នៅក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យជាមេកន្ទុយលេខទាំង៤នាក់ ដែលមិនចេះរាងចាលនោះ ភ្លាមៗនោះក៏ស្រាប់តែមានការអន្តរាគមន៍ពីក្រុមអ្នកមានអំណាចនៅពីក្រោយខ្នងក្រុមមេកន្ទុយលេខទាំងនោះ ដើម្បីឲ្យសមត្ថកិច្ចដោះលែងជនសង្ស័យឲ្យមានសេរីភាពវិញនៅត្រឹមអធិការដ្ឋានខណ្ឌ ប៉ុន្តែដោយសារតែគោរពតាមច្បាប់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលខណ្ឌសែនសុខបានបញ្ជូនមេកន្ទុយលេខ(ឆ្នោតវៀតណាម) ជាស្ត្រីចំនួន៤នាក់មកតុលាការហើយ។ ជនសង្ស័យជាមេកន្ទុយលេខទាំង៣នាក់រួមមាន៖ -ទី១ ឈ្មោះ លី សុគន្ធា…