ភ្នំពេញៈ ប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខបានឲ្យដឹងថា នៅក្រោយពេលដែលតុលាការបានដោះលែងក្រុមមេកន្ទុយលេខមួយក្រុមនៅភូមិទំនប់អស់២ដងរួចមក កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខបានបើកប្រិតិបត្តិការបង្ក្រាបជាលើកទី៣ ដោយបានឃាត់ខ្លួនជនសង្ស័យដដែលចំនួន៤នាក់។
ប្រភពបានបន្តថា នៅក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យជាមេកន្ទុយលេខទាំង៤នាក់ ដែលមិនចេះរាងចាលនោះ ភ្លាមៗនោះក៏ស្រាប់តែមានការអន្តរាគមន៍ពីក្រុមអ្នកមានអំណាចនៅពីក្រោយខ្នងក្រុមមេកន្ទុយលេខទាំងនោះ ដើម្បីឲ្យសមត្ថកិច្ចដោះលែងជនសង្ស័យឲ្យមានសេរីភាពវិញនៅត្រឹមអធិការដ្ឋានខណ្ឌ ប៉ុន្តែដោយសារតែគោរពតាមច្បាប់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលខណ្ឌសែនសុខបានបញ្ជូនមេកន្ទុយលេខ(ឆ្នោតវៀតណាម) ជាស្ត្រីចំនួន៤នាក់មកតុលាការហើយ។
ជនសង្ស័យជាមេកន្ទុយលេខទាំង៣នាក់រួមមាន៖
-ទី១ ឈ្មោះ លី សុគន្ធា ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២០០ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
-ទី២ ឈ្មោះ អឿន ចិន ភេទស្រី អាយុ២៨ មុខរបរ ចុងភៅ ស្នាក់នៅភូមិភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
-ទី៣ ឈ្មោះ ជា សុភា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅភូមិភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
-ទី៤ ឈ្មោះ ផាត់ ផាណុត ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
គួររំឮកថា ប្រតិបត្តការណ៍បង្ក្រាបមេកន្ទុយលេខខាងលើបានធ្វើឡើងកាលពីម៉ោង៥ល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះលក់គ្រឿងទេស យីហោ លី សុគន្ធា ស្ថិតនៅផ្ទះលេខ២០០ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានការដឹកនាំផ្ទាល់ដោយលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌនគរបាលខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីលោក អ៊ុ សុភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
បច្ចុប្បន្នស្ត្រីជាជនសង្ស័យទាំង៤នាក់ ត្រូវបានលោក ស្រី ម៉ាកនី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរកំពុងសាកសួរ៕
មតិយោបល់