កម្មករ​ជីក​អណ្តូងរ៉ែ 5 នាក់​ជាប់​ខ្លួន​នៅ​ក្រោម​ដី​ក្រោយ​មាន​ទឺកជំនន់​

​នៅ​ខេត្ត Shanxi ភាគ​ខាងជើង​នៃ​ប្រទេស​ចិន​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ក្រុម​កម្មករ​មាន​គ្នា​ប្រាំ​នាក់​បាន​ជាប់​ខ្លួន​នៅក្នុង​រូងដី​ដែល​ខ្លួន​កំពុង​ធ្វើការ​ក្រោយ​ការ​កើត​មាន​ទឹកជំនន់​។​ទឹកជំនន់​បានចាប់ផ្តើម​វាយលុក​នៅ​តំបន់​ដែល​ក្រុមកម្មករ​កំពុងធ្វើការ​ភ្លាម​ដែល​បណ្តាលឲ្យ​ពួកគេ​មិន​អាច​គេច​ខ្លួន​បាន​ហើយ​វា​កើត​ឡើង​នៅ​កំឡុង​ម៉ោង 7 យប់​ម៉ោង​ក្នុងស្រុក​ចិន​។​តំបន់​ជី​ករក​ធ្យូងថ្ម​នេះ​ត្រូវបាន​គ្រប់គ្រង​និង​ទទួលខុសត្រូវ​ដោយ​ក្រុមហ៊ុន Guzhou Weifeng Mining Co.Ltd ហើយ​មក​ទល់​នឹង​ពេលនេះ​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​បន្ត​ការធ្វើការ​នៅឡើយ​៕​ https://i1272.photobucket.com/albums/y389/domneng/Decore/U138P200T1D312554F8DT20100405003002_zps84f558d6.jpg https://i1272.photobucket.com/albums/y389/domneng/Decore/ss-100405-china-mine-01grid-8x2_zps59c5aefd.jpg

លើកទីមួយ​ហើយ​ដែល​ចិន​ទទួល​រង​គ្រោះ​មហន្តរាយ​យ៉ាង​អាក្រក់​នៅក្នុង​រយៈពេល 50 ឆ្នាំ​ចុងក្រោយ​

​ប៉េកាំង​៖ មហន្តរាយ​ធម្មជាតិ​ដ៏​អាក្រក់​ដែល​មិន​ធ្លាប់​កើតមាន​អស់​រយះពេល 50 ឆ្នាំ​ហើយ​បាន​ធ្វើឲ្យ​តំបន់​មួយចំនួន​របស់​ប្រទេស​ចិន​ត្រូវ​រង​នូវ​ការ​ខ្ទេចខ្ទាំ​ដោយសារ​វា​។​ ​នៅ​ភាគ​ខាងត្បួង​ឈាង​ខាងលិច​នៃ​ខេត្ត​យូ​ណាន​មនុស្ស​បួន​នាក់​បាន​ស្លាប់​និង 3 ម៉ឺន​នាក់​ទៀត​ដែល​រស់នៅ​ដោយសារ​ការ​ប៉ះពាល់​ពី​គ្រោះទឹកជំនន់ ហើយ​ផ្ទះ​ប្រជាជន 5000 ខ្នង​ត្រូវបាន​បំផ្លិចបំផ្លាញ​ខណៈដែល​សាលារៀន​ជាច្រើន​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​។​ ​ក៏​ដូចគ្នានេះដែរ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ក្នុង​ខេត្ត​ស្សាង​ស៊ី​បានសម្លាប់​កម្មករ 12 នាក់​នៅ​ក្នុង​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំងក្លា​និង​ការបា​ក់ដី​នៅក្នុង​តំបន់​ជី​ករក​រ៉ែ​ធ្យូងថ្ម​មួយកន្លែង​។​បើទោះបីជា​ទីក្រុង​ប៉េកាំង​មិន​បាន​ទទួល​នូវ​គ្រោះមហន្តរាយ​ដូចគ្នានេះ​តែ​ទីក្រុង​ទាំងមូល​បាន​ទទួលរង​ឥទ្ធិពល​ពី​អាកាសធាតុ​ដ៏​អាក្រក់​ដែល​មាន​ដូចជា​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ខ្យល់​កន្ត្រាក់​ផងដែរ​៕​ https://i1272.photobucket.com/albums/y389/domneng/Decore/090706-china-floods-hmed-130agrid-6x2_zpsc0638bc3.jpg https://i1272.photobucket.com/albums/y389/domneng/Decore/2012-08-07T080107Z_2137251754_GM2E88717SC01_RTRMADP_3_PHILIPPINES-FLOODS_zpsd05192ce.jpg https://i1272.photobucket.com/albums/y389/domneng/Decore/i7U4p6dfH0ys_zpsc9f8a709.jpg https://i1272.photobucket.com/albums/y389/domneng/Decore/ss-100817-china-flood-04grid-9x2_zpsf0f240f7.jpg

ចំណាយ ៧០ លាន​ដុល្លារ​អាមេរិក​ដើម្បី​ការ​កូនស្រី

កាលពីសប្តាហ៍មុន លោក Xing Libin ដែលជាប្រធានរ៉ែធ្យូងថ្ម បានរៀបចំនូវពិធីមង្គលការកូនស្រីរបស់លោក នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ល្អ​ប្រណីត Ritz-Cartlon Hotel ក្នុងក្រុង Sanya ភាគខាងត្បូងនៃប្រទេសចិន។ ក្នុងពិធីមង្គលការនេះត្រូវបានចូលរួមដោយអ្នកល្បីៗ និង​តារា​ល្បីៗ រួមនឹងក្រុមគ្រួសារ មិត្តភ័ក្តជាច្រើន ហើយមង្គលការនេះត្រូវបានចំណាយថវិកាអស់ប្រមាណជា ១១ លានដុល្លារអាមេរិក ក្នុង​នោះ​មាន​រថយន្ត​ម៉ាក…