បារាំងសន្យាថា នឹងដាក់ទណ្ឌកម្មតឹងរ៉ឹងលើកូរ៉េខាងជើង សម្រាប់ការបាញ់បង្ហោះមីស៊ីល

បារាំង: ប្រធានាធិបតីបារាំងលោក Francois Hollande បានសន្យានឹងពង្រឹងការដាក់ទណ្ឌកម្មតឹងរ៉ឹងលើកូរ៉េខាងជើង ដែលបានប្រឈមនឹងការផ្តន្ទាទោសរបស់អង្គការសហប្រជាជាតិនៅសប្តាហ៍នេះ សម្រាប់ការបាញ់បង្ហោះមីស៊ីល ដែលបានការប៉ុនប៉ងចុង ក្រោយរបស់ខ្លួន។ លោក Hollande បានហៅកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងថា ជា «ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ»។ លោក Hollande បាននិយាយថា រដ្ឋាភិបាលក្រុងប៉ារីសនឹងធានាឱ្យបាន នៅក្នុងក្រុមប្រឹក្សាសន្តិសុខដែលក្នុងនោះមានប្រទេសបារាំង ជាសមាជិកអចិន្រ្តៃយ៍…

រថយន្តកុងទីន័រក្រុមហ៊ុន លឹម ហេងហ្វុង គៀរ ម៉ូតូ រួចបុកគូទរថយន្តកុងទីន័រមួយគ្រឿងទៀត បណ្តាលឲ្យរបួសធ្ងន់ស្រាល

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកុងទីន័ររបស់ក្រុមហ៊ុន លឹម ហេងហ្វុង គៀរ ម៉ូតូមួយគ្រឿង រួចបន្តទៅបុកគូទរថយន្តកុងទីន័រមួយគ្រឿងទៀត បណ្តាលអ្នកបើកបររថយន្តកុងទីន័រក្រុមហ៊ុន លឹម ហេងហ្វុង របួសធ្ងន់ ចំណែកអ្នកបើកបរម៉ូតូសំណាងល្អត្រឹមរបួសស្រាល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៧ និង៥០នាទីល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ…

ប្រទេសចិន ផ្តល់លុយ១០០ពាន់លានយ័នក្នុងការកាត់បន្ថយសមត្ថភាពឧស្សាហកម្ម

ចិនៈ ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសចិននឹងផ្តល់លុយ ១០០ពាន់លានយន់ ស្មើនឹង ១៥,៣ពាន់លានដុល្លារអាមេរិក នៃប្រាក់ឧបត្ថម្ភដល់ក្រុមហ៊ុនដែក និងធ្យូងថ្មដើម្បីកាត់បន្ថយសមត្ថភាពផលិតឧស្សាហកម្មនៅក្នុងវិស័យនេះ។ សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា មូលនិធិនេះ វាជាសំខាន់ណាស់ ដើម្បីដោះស្រាយកម្មករត្រូវបញ្ឈប់ពីការងារ។ មូលនិធិទាំងនេះរួមទាំងការទិញ ការរៀបចំរចនាសម្ព័ន្ធបំណុល និងការក្ស័យធន គួរណែនាំឲ្យក្រុមហ៊ុនដែក និងធ្យូងថ្មចាកចេញក្នុងការផលិតបន្តទៅទៀត ដែលមិនអាចធ្វើឱ្យមានប្រាក់ចំណេញ។ ចិនគួរតែទទួលយក ការរួមបញ្ចូលគ្នានៃវិធានការ…

GDP ឥណ្ឌូនេស៊ី បានកើនឡើងដល់ ៥,០៤ភាគរយ នៅក្នុងត្រីមាសចុងក្រោយ

ឥណ្ឌូនេស៊ីៈ ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌូនេស៊ី ហៅកាត់ថា GDP នៅក្នុងត្រីមាសទីមួយនេះ បានកើនឡើងក្នុងល្បឿនមួយយឺតជាងការរំពឹងទុក ខណៈដែលសេដ្ឋកិច្ចពិភពលោកនៅតែទន់ខ្សោយ គោលនយោបាយធនាគារកណ្តាលនិងរបស់រដ្ឋាភិបាលមិនទាន់រងផលប៉ះពាល់ខ្លាំងនៅឡើយទេ។ ការិយាល័យស្ថិតិជាតិបានប្រកាស កាលនៅថ្ងៃពុធនេះថា សេដ្ឋកិច្ចរបស់ប្រទេសនេះ បានកើនឡើង ៤,៩២ភាគរយ នៅក្នុងរយៈពេលបីខែដំបូង មានកម្រិតទាបជាងការព្យាករណ៍ ជាមធ្យម ៥,០២ ភាគរយ នេះយោងតាមក្រុមអ្នកវិភាគសេដ្ឋកិចំនួនប្រាំនាក់ដែលអង្កេតដោយទីភ្នាក់ងារស៊ីនហួ។ លោក…

ការប្រើប្រាស់ធ្យូងថ្ម របស់ប្រទេសចិន នឹងកើនឡើងដល់ ៤,៣ ពាន់លានតោន នៅឆ្នាំ២០២០

ចិន: សមាគមធ្យូងថ្មជាតិចិន (CNCA) បានប្រាប់ឲ្យដឹងថា ការប្រើប្រាស់ធ្យូងថ្មរបស់ចិននឹងមានប្រហែល ៤,៣ ពាន់លានតោន នៅឆ្នាំ២០២០ នៅពេលដែលរដ្ឋាភិបាលបានជំរុញសម្រាប់កំណើនស្អាតនិងបៃតង បើទោះបីជាសេដ្ឋកិច្ចយឺតក៏ដោយ។ លោកWang Xianzheng ប្រធាន CNCA បាននិយាយថា សម្រាប់រយៈពេលប្រាំឆ្នាំបន្ទាប់ឧស្សាហកម្មធ្យូងថ្មនេះ នឹងផ្តល់អាទិភាពដល់ការរៀបចំរចនាសម្ព័ន្ធ និងការធ្វើឱ្យប្រសើរដែលមានន័យថា សមត្ថភាពនិងការរួមបញ្ចូលគ្នាច្រើនទៀត។ នេះជាកំណើនប្រចាំឆ្នាំនៃការប្រើប្រាស់ធ្យូងថ្មក្នុងអំឡុង ២០១៦-២០២០…

៨​ខែ​ដើមឆ្នាំ​២០១៤​ទំនិញ​នាំចេញ នាំ​ចូល​តាម​ច្រក​កំពង់ផែ​ស្វយ័ត​​ក្រុងព្រះសីហនុ កើនឡើង ១២.៦៤%

​ខេត្ត​ព្រះសីហនុ ៖​ឯកឧត្តម ម៉ា ស៊ុនហួត អគ្គនាយករង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ប្រសាសន៍​ឲ្យដឹងថា ក្នុង​រយៈពេល ០៨​ខែ ដើមឆ្នាំ​២០១៤ ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ចំនួន ២.៣២៦.៧៣៧​តោន បើ​ប្រៀបធៀប​រយះពេល ០៨​ខែ​ឆ្នាំ​២០១៣ មាន​ការកើនឡើង​ចំនួន ១២.៦៤% ក្នុងនោះ​ប្រេង ១.៦២៤.៨០៩​តោន កើនឡើង​១៦.២០%. ទំនិញ​ជា​កុងតឺន័រ​១.៤០៦.២៨៦​កើន​១៨.៨៩% និង​ទំនិញ​ទូទៅ​មាន​ចំនួន ២១៨.៥២៣​តោន…

ទំនិញ​នាំចេញ​តាម​ច្រក​កំពង់ផែ​ស្វយ័ត​អន្តរជាតិ​ក្រុងព្រះសីហនុ កើនឡើង ១៧.០៣% ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៤

​ក្នុង​រយៈពេល ៤ ខែ ដើមឆ្នាំ ២០១៤ នេះ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុង ព្រះសីហនុ​មាន​ចំនួន ១.១៨៤.៧០៧ តោន ក្នុងនោះ​មាន​ទំនិញ​ទូទៅ ទំនិញ​ដាក់​ក្នុង​កុង តឺន័​រ និង​ប្រេង បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ពេល ឆ្នាំ ២០១៣ មាន​ការកើនឡើង ១៧.០៣% ។ នេះ​បើ​តាម​ការ​ប្រសាសន៍​ឲ្យដឹងពី…

ចិន និង​រុស្ស៊ី រឹតបន្តឹង​ចំណងមិត្តភាព​លើ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ថាមពល​

ចិន៖ ​នៅ​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៤ ប្រទេស​ចិន និង​រុស្ស៊ី បាន​សន្យា​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យបាន​ទូលំ​ទូលាយ​ជាង​មុន ទៅលើ​វិស័យ​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​។​នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ​។​ ​កិច្ចសន្យា​នេះ បាន​ធ្វើឡើង​ក្រោយ​សេចក្តីថ្លែងការណ៍​រួម​គ្នា អំឡុងពេល​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន មក​ប្រទេស​ចិន…

មនុស្ស ​១.០៤៩​នាក់​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ក្នុង​អណ្ដូង​រ៉ែ​ធ្យូង​ថ្ម​ចិន​

ប៉េកាំង៖ គ្រោះថ្នាក់​នៅ​ក្នុង​អណ្ដូង​រ៉ែ​ធ្យូង​ថ្ម​របស់​ប្រទេស​ចិន​បាន​ស្លាប់​មនុស្ស​សរុប​ទាំង​អស់​មាន​ចំនួន​​ ១.០៤៩​នាក់​ នៅ​ក្នុង​ឆ្នាំ ​២០១៣​ ដោ​យបាន​ធ្លាក់​ចុះ ​២៤​ភាគរយ​ បើ​ធៀប​នឹ​ងឆ្នាំ​ ២០១២​ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ថា​​ហានិភ័យ​នៃ​វិស័យ​រុករក​រ៉ែ​ត្រូវ​បាន​ថយ​ចុះ ​ក្រោម​បទប្បញ្ញត្តិ​របស់​រដ្ឋាភិបាល។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​​របស់​មន្ត្រី​អាជ្ញាធរ។ ចិនជាប្រទេសដែលរុករកធ្យូងថ្ម និងឧស្សាហកម្មរ៉ែធំជាងគេនៅក្នុងពិភពលោក ដែល​កាល​ពី​ឆ្នាំ ​២០១៣​ ​រដ្ឋា​​ភិបាល​បាន​បិទ​ប្រតិបត្តិការ​តូចៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ដើម្បី​បង្កើត​សុវត្ថិភាព​ និង​កាត់​បន្ថយ​ហានិភ័យ។ នៅក្នុងឆ្នាំ ២០១៣…

បុរស​ដែល​ចាស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ស្លាប់​ក្នុង​អាយុ ១១២​ឆ្នាំ​

​បុរស់​ដែល​ចាស់​ជាងគេ​នៅលើ​ពិភពលោក​បាន​ស្លាប់​ក្នុង​មន្ទី​ពេទ្យ​នៃ​ទីក្រុង​ញូវយ៉ក​។ លោកតា​ម្នាក់នេះ​បាន​កើត​នៅ​ថ្ងៃទី ៨​មិថុន​ឆ្នាំ​១៩០១ ដែល​អាច​រស់​បាន​យូរ​អង្វែង​រហូតដល់​អាយុ​១១២​ឆ្នាំ​ទើប​ស្លាប់​។ គាត់​មាន​ដើម​កំណើត​នៅ​ក្នុង​ភូមិ El Tejado de Bejar ក្នុង​ប្រទេស​អេស្បាញ ហើយ​មក​អា​មេ​រិច​ធ្វើជា​អ្នក​ជីក​រ៉ែ​ធ្យូងថ្ម​មួយកន្លែង​។ នៅ​ក្នុង​វ័យ​២០​ឆ្នាំ​លោកតា​បាន​ផ្លាស់ប្តូរ​ទៅ​លំនៅ​ទៅ​តំបន់ Niagara និង​ធ្វើ​ជា​កម្មករសំណង់​។ ​បើ​យោង​តាម Gothamist ដែល​ជា​កូនស្រី​វ័យ ៦៩​ឆ្នាំ​របស់​គាត់​ឲ្យដឹងថា នៅពេល​ត្រូវ​បាន​គេ​រកឃើញ​ថា​មាន​អាយុ​ចាស់​ជាងគេ ក្នុង​ពិភពលោក…