ភ្លៀងយប់មិញ លិចផ្លូវមួយចំនួនក្នុងក្រុងកំពង់ចាម

កំពង់ចាមៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិត ៨១ មីលីម៉ែត្រ នាយប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៧ បានបង្កឲ្យផ្លូវមួយចំនួនក្នុងក្រុងកំពង់ចាម រងការជន់លិច ៖

បរិមាណទឹកភ្លៀងធ្លាក់យ៉ាងគំហុក ក្នុងកម្រិត ៧២ មីល្លីម៉ែត្រ លិចផ្ទះប្រជាពលរដ្ឋក្នុងឃុំឆែប

ព្រះវិហារៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់យ៉ាងគំហុក ក្នុងកម្រិត ៧២ មីល្លីម៉ែត្រ នាវេលាទៀបភ្លឺថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៧ នេះ បានបង្កឲ្យមានជំនន់ទឹកភ្លៀង លិចលង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនក្នុងឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ…

ទឹកក្នុងអាងទឹកតាម៉ុក បន្តកើនឡើងលើសកម្រិតប្រកាសការប្រុងប្រយត្ន័!

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកក្នុងអាងទឹកតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង បានកើនឡើងដល់កំពស់ ៣,៥៦ ម៉ែត្រ នាព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៧ នេះបន្ទាប់ពីទទួលបានបរិមាណទឹកយ៉ាងច្រើនពីតំបន់ផ្ទៃរងទឹកភ្លៀងរបស់ខ្លួនជាបន្តបន្ទាប់។ សូមបញ្ជាក់ផងដែរថា កម្ពស់ទឹកដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្ននៅអាងទឹកតាម៉ុក មានកម្រិត…

ភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់ បង្កឲ្យមានទឹកជន់លិចនៅកំណាត់ផ្លូវជាតិលេខ ៧៣

ត្បូងឃ្មុំៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានបន្តធ្លាក់ច្រើនជាបន្តបន្ទាប់ បានបង្កឲ្យមានជំនន់ទឹកភ្លៀង ហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ ៧៣ ប្រវែងប្រមាណ ១០០ ម៉ែត្រ ត្រង់ចំណុចភូមិថ្នល់ ស្ថិតក្នុងឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៧…

ភ្លៀងធ្លាក់បន្ថែមក្នុងកម្រិត ៣៨មីល្លីម៉ែត្រ ក្នុងក្រុងបាត់ដំបង

បាត់ដំបងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងពីបរិមាណទឹកភ្លៀងដែលបានធ្លាក់បន្ថែមក្នុងកំរិត ៣៨ មីល្លីម៉ែត្រ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៧ បានធ្វើឲ្យផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង បន្តជន់លិច៕

ភ្លៀងធ្លាក់៣ថ្ងៃជាប់គ្នា លិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលធ្លាក់ច្រើន៣យប់ជាប់ៗគ្នា (យប់ថ្ងៃទី ០១ ទី០២ និងទី ០៣ ខែតុលា ឆ្នាំ ២០១៧) បានបង្កឲ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនក្នុងភូមិបន្ទាយចាស់ និងភូមិឈក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕

ភ្លៀងធ្លាក់ជាបន្តបន្ទាប់ តំបន់មួយចំនួននៅខេត្តសៀមរាប កំពុងរងការជន់លិច

សៀមរាបៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិតជាង ៩០ មីល្លីម៉ែត្រ នាវេលាយប់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៧ បានធ្វើឲ្យមានជំនន់ទឹកភ្លៀង នៅក្នុងស្រុកពួក ខេត្តសៀមរាប៕

ទឹកជន់ឡើងលិចចូលលើផ្លូវជាតិលេខ៧ ប្រវែងប្រមាណ៣០០ ម៉ែត្រហើយ!

ត្បូងឃ្មុំៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងពីបរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើនជាបន្តបន្ទាប់ បានបង្កឲ្យមានទឹកជន់ឡើងលិចចូលលើផ្លូវជាតិលេខ៧ ប្រវែងប្រមាណ៣០០ ម៉ែត្រ ត្រង់ចំណុចភូមិជប់ និងភូមិស្លាប់ក្តោង ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៧ នេះ៕

លិចអស់ហើយ ពេលនេះ!!!

ភ្នំពេញៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១១និង៤០ នាទីព្រឹក ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧ នេះ បណ្តាសង្កាត់ ខណ្ឌ មួយចំនួនក្នុងរាជធានីភ្នំពេញបានទទួលបរិមាណទឹកភ្លៀងប្រមាណ ៩០…

ភ្លៀងធ្លាក់៤ថ្ងៃជាប់គ្នា ធ្វើឲ្យទឹកស្ទឹងស្ទោងជន់ឡើងលិចផ្ទះប្រជាពលរដ្ឋ ដីស្រែ សាលារៀន និងផ្លូវលំជាច្រើនខ្សែ

តោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់៤ថ្ងៃ ជាប់ៗគ្នា ក្នុងកម្រិត១០៦ មីល្លីម៉ែត្រ នៅតំបន់ផ្ទៃរងទឹកភ្លៀងនៃស្ទឹងស្ទោង បានបង្កឲ្យទឹកស្ទឹងស្ទោងជន់ឡើងលិចលង់ភូមិឋានប្រជាពលរដ្ឋ ដីស្រែ សាលារៀន និងផ្លូវលំជាច្រើនខ្សែ នៅក្នុងឃុំរុងរឿង និងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ៕