វិធីព្យាបាលអាការចាញ់កូន ក្នុងអំឡុងពេល៣ខែដំបូង
ក្នុងរយៈពេល៩ខែ១០ថ្ងៃ នៃការពពោះ ស្ត្រីត្រូវឆ្លងកាត់បទពិសោធន៍ដ៏លំបាក់ជាច្រើនដែលប្រុសៗមិនអាចយល់ឡើយ ប៉ុន្តែដំណាក់កាលសំខាន់បំផុតគឺនៅត្រីមាសដំបូង ព្រោះឱកាសនៃការរលូតកូនមានកម្រិតខ្ពស់។ ស្របពេលជាមួយគ្នានេះ ស្ត្រីភាគច្រើនត្រូវប្រឈមនឹងអាការក្អួតចង្អោរ ដែលគ្រប់គ្នាតែងតែហៅថា ចាញ់កូន ហើយមានអ្នកខ្លះចាញ់ហូតដល់ថ្ងៃកើតក៏មានដែរ។ មូលហេតុដែលបណ្តោលឲ្យកើតមានអាការបែបនេះ គឺការប្រែប្រួលនៃកម្រិតអ័រម៉ូន estrogen និងprogesterone តែម្តង។ មិនតែប៉ុណ្ណោះសូម្បីតែក្លិន និងចំណីអាហារមានខ្លាញ់ច្រើន ក៏អាចបណ្តោលឲ្យស្ត្រីមានផ្ទៃពោះចង់ក្អួតចង្អោរដែរ។ ទោះជាយ៉ាងណា អាការក្អួតចង្អោរនៅត្រីមាសដំបូង…