ប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរដោះស្រាយបញ្ហាស្ទះចរាចរណ៍រាល់ថ្ងៃ នៅមុខផ្សារស្ទឹងមានជ័យថ្មី
ភ្នំពេញៈ ប្រជាពលរដ្ឋ ដែលតែងតែធ្វើដំណើរតាមផ្លូវវេងស្រេង បានរអ៊ូថា រៀងរាល់ល្ងាចមកដល់ចំណុចមុខផ្សារស្ទឹងមានជ័យថ្មី តែងតែកកស្ទះចររាចណ៍រាល់ថ្ងៃ ដោយពួកគាត់បានសំណូមពរដល់អាជ្ញាធរដោះស្រាយបញ្ហានេះផង។ បញ្ហាកកស្ទះនេះ ត្រូវបានប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរទៅមក នៅចំណុចផ្លូវវេងស្រេង ខាងមុខផ្សារស្ទឹងមានជ័យថ្មីនេះ បានលើកឡើងថា បណ្តាលមកពីអ្នកលក់ដូរនៅម្តុំនោះ បានយកចំណីផ្លូវមកធ្វើជាចំណត ម្យ៉ាងវិញទៀត របស់របរលក់ដូរ ក៏លយមកចំណីផ្លូវផងដែរ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ការកកស្ទះនេះ គឺចាប់ពីវេលាម៉ោងប្រហែល…