ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

សែលកាត សហការផ្ដល់ការបញ្ចុះតម្លៃយ៉ាងពិសេស៥០% លើការជាវទូរស័ព្ទស្មាតហ្វូន

ភ្នំពេញៈ ក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ១ នៅកម្ពុជា សែលកាត បានសហការជាមួយដៃគូរបស់ខ្លួន បើកលក់បញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់៥០% សម្រាប់រាល់ការជាវនូវទូរស័ព្ទប្រភេទស្មាតហ្វូនស៊េរីទំនើបៗម៉ូដែលចុងក្រោយ រយៈពេល៤ថ្ងៃ ពោល គឺចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅខាងមុខផ្សារស្ទឹងមានជ័យថ្មី។

តំណាងក្រុមហ៊ុន សែលកាត បានប្រាប់ឲ្យដឹងថា ដោយមានការសហការជាមួយក្រុមហ៊ុនទូរស័ព្ទប្រភេទស្មាតហ្វូនល្បីៗនៅលើសកលលោក ដែលជាដៃគូ រួមមាន LG, InFocus, Philips, Oukitel, Blackview, Xiaomi, Camfone និង Meizu សែលកាត បានរៀបចំកម្មវិធីរីករាយជាមួយការលក់បញ្ចុះតម្លៃនូវទូរស័ព្ទស្មាតហ្វូនរហូតដល់៥០% ជូនដល់អតិថិជន។ លើសពីនេះទៀត អតិថិជនអាចរីករាយជាមួយនឹងការបន្ថែមជូននូវវត្ថុអនុស្សាវរីយ៍ ព្រមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើនផ្សេងទៀត។

លោក រស់ សំបូរ បុគ្គលិកធនាគារឯកជន និងជាអតិថិជនដែលបានចូលរួមក្នុងកម្មវិធីនេះ បានថ្លែងប្រាប់ Post News ថា កម្មវិធីនេះពិតជាពិសេសមែន លោករីករាយជាមួយនឹងការបញ្ចុះតម្លៃនៅថ្ងៃនេះ ដោយលោកអះអាងថា ម៉ូដែលទូរស័ព្ទដែលលោកស្រមៃចង់បាន នៅពេលនេះបានមកដល់ដៃហើយ ហើយតម្លៃក៏ថោកសមរម្យទៀតផង។ លោកប្រាប់ទៀតថា លោកចង់ឲ្យក្រុមហ៊ុនសែលកាត រៀបចំនូវកម្មវិធីពិសេសៗបែបនេះទៀត នៅលើកក្រោយផងដែរ។

គួរបញ្ជាក់ថា កម្មវិធីពិសេសនេះ ផ្ដល់ជូនដោយសែលកាត មានរយៈពេល៤ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០១៦ នៅខាងមុខផ្សារស្ទឹងមានជ័យថ្មី។ រួសរាន់ឡើង កុំឲ្យឱកាសនៃការទទួលបានទូរស័ព្ទស្មាតហ្វូនម៉ូដែលចុងក្រោយ និងជាទីពេញចិត្តរបស់អ្នកជាមួយនឹងការបញ្ចុះតម្លៃរហូតពាក់កណ្ដាលនេះកន្លងហួសឲ្យសោះ៕

មតិយោបល់