ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ចោមចៅ ៥ថ្ងៃទៀតត្រៀមដាច់ទឹក!

ភ្នំពេញៈ យោងតាមផេករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នឹងផ្អាកផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៤ទៀបភ្លឺ៕

ត្រៀមអ្នកខណ្ឌដូនពេញ! ផ្លាស់បំពង់មេចាស់ខាងក្រោយផ្ទះ​ ដាក់បំពង់ថ្មីនៅខាងមុខផ្ទះវិញ

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងចុះរៀបចំ ផ្លាស់បំពង់មេចាស់ ដែលស្ថិតនៅច្រកខាងក្រោយផ្ទះចេញ ហើយដាក់ថ្មីនៅខាងមុខផ្ទះវិញ ស្ថិតនៅក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ចង់ជ្រាបកាន់តែលម្អិត សូមមើលទៅក្នុងខ្លឹមសារជូនដំណឹងទាំងស្រុងដូចខាងក្រោម៖

ខណ្ឌពោធិ៍សែនជ័យ ដាច់ទឹករយៈពេលជាង៦ម៉ោង!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង១០យប់ ដល់ម៉ោង៤ព្រឹក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកនៅក្នុងផ្នែកខ្លះនៃសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលមានរយៈពេលខ្លីប្រមាណជា៦ម៉ោង។ ចង់ជ្រាបកាន់តែច្បាស់ សូមមើលក្នុងលិខិតទាំងស្រុងដូចខាងក្រោម៖

ត្រៀម! ស្អែកពេលយប់ដាច់ទឹកនៅឫស្សីកែវ!​

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង១១យប់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ខណ្ឌឫស្សីកែវ។ ចង់ជ្រាបកាន់តែច្បាស់ សូមមើលក្នុងលិខិតទាំងស្រុងដូចខាងក្រោម៖

ដល់វេន​អ្នកខណ្ឌឫស្សីកែវវិញម្តង!

ភ្នំពេញៈ តាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា រដ្ឋាករទេកស្វយ័តក្រុងភ្នំពេញ​នឹងធ្វើការតម្លើងវ៉ានថ្មីទំហំ ២៥០មម នៅលើផ្លូវ៩៣ កែងនឹងផ្លូវ៦៨អ៊ែរ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ដូច្នេះការផ្គត់ផ្គង់ទឹកអាចនឹងមានភាពរអាក់រអួល នៅក្នុងផ្នែកខ្លះនៃសង្កាត់សង្កែ រយៈពេលប្រមាណជា៦ម៉ោង គឺចាប់ពីថ្ងៃទី៨ ខែមិនថុនា ឆ្នាំ២០១៧ ម៉ោង១០យប់ ដល់ម៉ោង៤ព្រឹក ថ្ងៃទី៩ ខែមិថុនា…

ការប្រើប្រាស់ទឹកនៅក្នុងខណ្ឌសែនសុខ អាចនឹងមានការរអាក់រអួល…

ភ្នំពេញៈ តាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​បានឲ្យដឹងថា ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវចុះធ្វើការពិនិត្យ វាស់ស្ទង់ គុណភាពនាឡិកាទឹក នៅតាមបណ្តាញដែលមានអាយុកាលប្រើប្រាស់លើស១១ឆ្នាំ ដោយដាក់នាឡិកាទឹកថ្មីជំនួស តាមកម្មវិធីចាប់ផ្តើមពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ដូច្នេះការប្រើប្រាស់ទឹកនៅតាមបណ្តាគេហដ្ឋានអាចនឹងមានភាពរអាក់រអួល រយៈពេលខ្លីមិនលើសពី២ម៉ោងនោះឡើយ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ ផ្លាស់ប្តូរប្រពន្ធ័ទឹកស្អាតរបស់ខណ្ឌច្បារអំពៅ

ភ្នំពេញៈ តាមសេចក្តីជូនដំណឹងរបស់រដ្ឋាកទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា អ្នកដែលស្នាក់នៅក្នុងសង្កាត់ក្បាលកោះ,ព្រែកឯង,ព្រែកថ្មី,និងវាលស្បូវ នៃខណ្ឌច្បារអំពៅ ក្រុមហ៊ុនមេគង្គ ផូថេបុល វ៉ធើ ខនស្រ្តាក់សិន នឹងធ្វើការផ្ទេរប្រពន្ធ័ផ្គត់ផ្គង់ទឹកស្អាត មកឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រប់គ្រងបន្តវិញ៕

ខណ្ឌចំការមននិងខណ្ឌពោធិ៍សែនជ័យ នឹងដាច់ទឹកក្នុងរយៈពេល២ថ្ងៃផ្សេងគ្នា

ភ្នំពេញៈ តាមសេចក្តីជូនដំណឹងរបស់រដ្ឋាកទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ រដ្ឋាករទឹកនឹងផ្តាច់ការផ្គត់ផ្គង់ទឹក នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង១០យប់ ដល់ម៉ោង៣ទៀបភ្លឺ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នឹងផ្អាកការផ្គត់ផ្គង់ទឹកក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចាប់ពីវេលាម៉ោង៩យប់ ដល់ម៉ោង៤ព្រឹក ផងដែរ…

ការប្រើប្រាស់ទឹកក្នុងខណ្ឌពោធិ៍សែនជ័យ អាចនឹងភាពរអាក់រអួល

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះធ្វើការពិនិត្យ វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្តាញដែលមានអាយុកាលប្រើប្រាស់លើស១១ឆ្នាំ ដោយដាក់នាឡិកាទឹកថ្មីជំនួស ដូច្នេះការប្រើប្រាស់ទឹកនៅតាមបណ្តាគេហដ្ឋានរបស់ប្រជាពលរដ្ឋអាចនឹងមានភាពរអាក់រអួលរយៈពេលខ្លីមិនលើសពី ២ម៉ោងនោះឡើយ៕

ត្រៀមណា! ស្អែកខណ្ឌពោធិ៍សែនជ័យដាច់ទឹករយៈពេលប្រមាណជា៦ម៉ោង

ភ្នំពេញៈ តាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ពលរដ្ឋទាំងអស់ដែលរស់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ម៉ោង១០យប់ ដល់ម៉ោង៤ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តនឹងផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន រយៈពេលប្រមាណជា៦ម៉ោង ដើម្បីការកាត់បំពង់តម្លើងនាឡិកាទឹក។ ចង់ជ្រាបកាន់តែលម្អិត សូមមើលក្នុងលិខិតជូនដំណឹងដូចខាងក្រោម៖