ខណ្ឌពោធិ៍សែនជ័យវិញម្តង! នឹងដាច់ទឹករយៈពេល៨ម៉ោង!

ភ្នំពេញៈ​ តាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​បានឲ្យដឹងថា សម្រាប់អតិថិជន ដែលស្នាក់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៩យប់ ដល់ម៉ោង៤ព្រឹក ទៅតាមទីតាំងដូចខាងក្រោម៖

ខណ្ឌឫស្សីកែវ ៤ថ្ងៃទៀតដាច់ទឹកហើយណា!

ភ្នំពេញៈ តាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង១០យប់ ដល់ម៉ោង១១យប់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹក នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ ចង់ជ្រាបកាន់តែច្បាស់ សូមមើលក្នុងខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ខណ្ឌពោធិ៍សែនជ័យ ត្រៀមឲ្យហើយទៅ ដាច់ទឹកយប់នេះប្រហែល៧ម៉ោង!

ភ្នំពេញៈ តាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹក ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចាប់ពីវេលាម៉ោង៩យប់ ដល់ម៉ោង៤ព្រឹក ។ ចង់ជ្រាបកាន់តែលម្អិត សូមមើលក្នុងលិខិតខាងក្រោម៖

អ្នកខណ្ឌពោធិ៍សែនជ័យ ត្រៀមសម្រាប់ការដាច់ទឹក៨ម៉ោង!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអោយដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៩យប់ រហូតដល់ម៉ោង៤ព្រឹក ទើបមានទឹកប្រើប្រាស់វិញធម្មតា ។ ចង់ជ្រាប់កាន់តែច្បាស់ សូមមើលក្នុងលិខិតទាំងស្រុងដូចខាងក្រោម ៕

ត្រៀម! នៅចន្លោះខែឧសភាខាងមុខ ខណ្ឌចំនួន៥នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកតាមតំបន់នីមួយៗ

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង១០យប់ ដល់ម៉ោង៥ទៀបភ្លឺ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកនីតាមតំបន់មួយចំនួនក្នុងខណ្ឌចំនួន៥ រួមមាន ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌឬស្សីកែវ ខណ្ឌទួលគោក ខណ្ឌ៧មករា និងខណ្ឌទួលគោក។ ចង់ជ្រាបកាន់តែលម្អិត សូមមើលក្នុងលិខិតទាំងស្រុងដូចខាងក្រោម៖

ត្រៀមឲ្យហើយទៅ! ២ថ្ងៃទៀតខណ្ឌសែនសុខនឹងដាច់ទឹកជាច្រើនម៉ោង

ភ្នំពេញៈ ​យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋេស់នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹក រយៈពេលខ្លីប្រមាណជា៦ម៉ោង ចាប់ពីម៉ោង១០យប់ ដល់ម៉ោង៤ទៀបភ្លឺ ចាប់ពីថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧ ដូចខាងក្រោម៖

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបើកទទួលថ្លៃទឹកវិញនៅថ្ងៃទី១០!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ក្រោយពីមានការផ្អាកការទទួលថ្លៃទឹក ដើម្បីប្រារព្ធពិធីបុណ្យចូលថ្មីប្រពៃណីខ្មែររួចមក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបើកទទួលថ្លៃទឹកវិញជាធម្មតា៕

ត្រៀម! ប៉ុន្មានថ្ងៃទៀតសង្កាត់ទឹកថ្លា ដាច់ទឹកហើយ

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសថា នៅថ្ងៃ ច័ន្ទ ទី ១០ ខែ មេសា ឆ្នាំ ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងសូមធ្វើការផ្អាកការផ្គត់ផ្គង់ទឹក នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីម៉ោង១១ថ្ងៃត្រង់ ដល់ម៉ោង៣រសៀល មូលហេតុដើម្បីធ្វើការផ្លាស់ប្តូរតំឡើងនាឡិកាទឹកថ្មី ។…

អ្នកមិនទាន់បង់ថ្លៃទឹករុះរាន់ឡើង ជិតដល់ថ្ងៃផ្អាកទទួលថ្លៃទឹកហើយ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការទទួលប្រាក់ទឹក ចាប់ពីវេលាម៉ោង១១ថ្ងៃត្រង់ទី៧ ខែមេសា ឆ្នាំ២០១៧ ដើម្បីរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ៕

រោងចក្រទឹកស្អាតនិរោធជំហានទី២ តម្លៃជាង ៦០លានដុល្លារ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី ២​ តម្លៃជាង ៦០លានដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ រោងចក្រទឹកស្អាតនេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៤ ដោយក្រុមហ៊ុនបារាំង VINCI Construction…