ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មនិង ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋាន គម្រោងពង្រីក ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្តបាត់ដំបង
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្តបាត់ដំបង និងពិធីសម្ពោធសមិទ្ធផលគម្រោងផ្លាស់ប្តូរបណ្តាញចាស់និងពង្រីកនូវបណ្តាញថ្មី របស់រដ្ឋាករទឹកខេត្តបាត់ដំបង ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដែលមានតម្លៃ ជាង៣២លាន ដុល្លារអាមេរិក សំរាប់ការសាងសង់នូវ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីមួយ នៅក្នុងខេត្តបាត់ដំបងនិងមួយទៀតនៅខេត្តកំពង់ចាម ត្រូវបានប្រារព្វធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងវត្តមានពីតំណាងប្រទេសជាម្ចាស់ជំនួយ…