ស្រវឹងខ្លាំង បើកលឿនភ្លេចគិតផ្លូវកោង ធ្លាក់ចូលប្រឡាយ ស្លាប់២នាក់
បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខផ្សាររុក្ខគិរី ខាងជើងសាលាស្រុកចម្ងាយប្រហែល១៥០ម៉ែត្រ ស្ថិតនៅភូមិព្រៃអំពាន់ ឃុំស្តុកប្រវ៉ឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ស្លាកលេខ1D-0851បាត់ដំបង ដែលជនរងគ្រោះទី១.…