(ភ្នំពេញ)៖ លោកពេជ្យ ម៉ាឡៃអភិបាលស្រុករុក្ខគិរីបានឲដឹងថាលោកត្រូវបានជនអនាមិកទូរស័ព្ទគំរាមទាប្រាក់ជាថ្នូរក្នុងការបិទបាំងអំពើរពុករលួយហើយជួយរត់ការមិនឲ្យដកហូតដំណែង។
លោកបានមានប្រសាសន៏ថា នៅថ្ងៃទី១២ ខែមីនា មានជនអនាមិកបានទូរស័ព្ទ ហើយប្រើឈ្មោះឯកឧត្តម សក់ សេដ្ឋា ហើយចោទលោកថាបានជាប់ពាក់ព័ន្ធនិងអំពើរពុករលួយនិងបានប្រព្រឹត្តអំពើពុករលួយហើយឱ្យលោកផ្តល់លុយឲ្យពួកគេជាថ្នូរនឹងការមិនដកហូតចេញពីមុខដំណែងនោះឡើយ។
លោកបន្តថាដោយសារលោកមានការសង្ស័យចំពោះជនអនាមិកទាំងនោះលោកក៏បានទាក់ទៅឯកឧត្តមម៉ៅ ច័ន្ទដារ៉ា ដើម្បីសុំយោបល់ បន្ទាប់មកលោកម៉ៅ ច័ន្ទដារា៉បានប្រាប់លោកថា នេះគឺជាការបោកប្រាស់ហើយថា ឯកឧត្តមសក់ សេដ្ឋាមិនដែលធ្វើបែបនេះទ។
កាលពីថ្ងៃទី១មេសា២០១៦ ក្រសួងមហាផ្ទៃបានចេញលិខិតមួយ ជូនអភិបាលរាជធានី-ខេត្ត ដោយបញ្ជាឲ្យសមត្ថកិច្ច នគរបាលពាក់ព័ន្ធ តាមចាប់ខ្លួនជនអនាមិគដែលបានប្រើ រូបភាពប្រើ ឈ្មោះថ្នាក់ដឹកនាំ ភ្ជាប់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ទៅគំរាមអភិបាលស្រុកមួយចំនួន នៅខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ជាថ្នូរឲ្យបង់លុយ ដោយប្រាប់ថា អង្គភាពប្រឆាំងអំពើពុករលួយកំពុងស្វែងរកចាប់ខ្លួន រឿងប្រព្រឹត្តអំពើពុករលួយ ហើយពួកគេជួយរត់ការមិនឲ្យដកហូតដំណែង។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ បានឲដឹងថានៅថ្ងៃទី៤ ខែមីនា កន្លងទៅ មានជនអនាមិកបានទូរស័ព្ទគំរាមទាប្រាក់ពីអភិបាលស្រុកជលគិរី ខេត្តកំងពង់ឆ្នាំង និងនៅថ្ងៃទី១២ ខែមីនា មានជនអនាមិកបានទូរស័ព្ទគំរាមទាប្រាក់ពីអភិបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយគំរាមទាប្រាក់ឲ្យផ្ញើតាមWing ដោយចោទប្រកាន់ថា អភិបាលស្រុកទាំងនេះ បានប្រព្រឹត្តអំពើពុករលួយ ហើយពួកគេនឹងជួយមិនឲ្យមាន ការដកហូតដំណែងនោះឡើយ។
ប៉ុន្តែយ៉ាងណាក៏ដោយ អភិបាលស្រុកទាំងនេះ មិនបានចាញ់បោកផ្ញើលុយទៅឲ្យពួកគេនោះឡើយ។
មតិយោបល់