ប្រឡូកសិល្បៈ៣ឆ្នាំ វង្ស ថាណាន់ ផ្ដើមមាន Original Song ក្នុងអាជីព
សារភាពដោយត្រង់ថាចូលប្រឡូកអាជីពសិល្បៈរហូតដល់៣ឆ្នាំ តារាចម្រៀងវ័យក្មេង វង្ស ថាណាន់ បានអះអាងថាខ្លួនទើបតែមានបទចម្រៀងផ្ទាល់ខ្លួនបានមួយបទប៉ុណ្ណោះក្នុងនាមជាតារាចម្រៀង។ យ៉ាងណាមិញ លោកហាក់បង្ហាញនូវជំនឿចិត្តខ្ពស់ ដោយសារតែបទបើកឆាកនោះ គឺប្រភេទ Original Song ជាស្នាដៃកូនខ្មែរ ដែលធ្វើអោយទទួលបានមោទនភាពភ្លាមៗក្រោយពេលចេញបង្ហោះ។ លោក វង្ស ថាណាន់ បានអះអាងថាមិនតិចជាងរយៈពេល៣ឆ្នាំនោះទេ ដែលលោកចំណាយពេលរង់ចាំពីលទ្ធផលក្នុងអាជីពចម្រៀងរបស់ខ្លួន ដោយលោកប្រកាសថាទើបតែក្នុងពេលនេះប៉ុណ្ណោះដែលការរង់ចាំទទួលបានផ្លែផ្កាជាមួយនឹងបទOriginal Song…