(មានវីដេអូ) កម្សត់ណាស់ វង្ស ថាណាន់ ! នៅពេលបង្ហើបថា ឪពុកបន្តមិនរាប់រក!

ក្នុងជំនួបក្នុងកម្មវិធីសម្ពោធរឿង«ខ្មោចស៊ីឈ្មួល» ដែលប្រកាសដាក់បញ្ចាំងលក់សំបុត្រចាប់ពីថ្ងៃទី១៨ មករា នោះ តារាចម្រៀងដែលត្រូវគេស្គាល់ថាជាកូនកំព្រា និងជាបេក្ខជនក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ លោកវង្ស ថាណាន់ បានអះអាងថា មកទល់ពេលនេះ ឪពុករបស់លោកដែលបានបោះបង់លោកតាំងពីវ័យមិនដល់៣ឆ្នាំ នៅតែមិនបានរាប់រងលោកជាកូននោះទេ ដោយសូម្បីតែទឹកចិត្តខលសួរសុខទុក្ខ ឬនឹកនាក៏គ្មាន។ លោកនៅតែចង់ស្រក់ទឹកភ្នែកនៅពេលសួរនាំដល់ចំណុចរសើបនេះ តែលោកបែរជាប្រកាសថាបើទោះជាលោកមិនទទួលបានការទទួលស្គាល់ពីឪពុកថាជាកូនម្នាក់បែបហ្នឹងក្ដី ក៏លោកតាំងចិត្តនឹងជ្រោមជ្រែងឪពុក…

វង្ស ថាណាន់ ប្រកាសចូលផលិតកម្ម

ក្រោយពីបានបោះជំហាននៅក្នុងវិថីសិល្បៈ ហើយទទួលបានស្នាដៃច្រើនឡើងដូចជាឡើងឆាក និងចេញបទចម្រៀង Original Song ជាហូរហែ ដោយមានទាំងការគាំទ្រ និងស្គាល់ច្រើនផង តារាចម្រៀងដែលត្រូវគេស្គាល់ថា ជាកូនកំព្រាឪពុកម្ដាយបោះបង់តាំងពីរតូច រហូតមិនស្គាល់ទាំងឆ្នាំកំណើតខ្លួននោះ បានប្រកាសជំហរថ្មីថា លោកចង់ជ្រកកោនផលិតកម្ម។ លោកថា ការផលិតបទចម្រៀងផ្ទាល់ខ្លួន គឺទោះជាបានទទួលជោគជ័យកម្រិតណា ក៏ចាញ់ប្រៀបតារាចម្រៀងដែលមានផលិតកម្មច្រៀងនោះដែរ ថ្វីដ្បិតថាការជ្រកនៅក្នុងផលិតកម្ម នឹងអាចប្រឈមរឿងផលិតកម្មមិនសូវទម្លាក់បទ ឬមិនសូវមានបទល្អ…

សោភា ទេពី ប្រកាសបន្តជួយសង្គម បើទោះហង្សមាស ធ្វើឲ្យល្បីខ្ទរខ្ទារ ក្រោយការប្រលង

មុនពេលបង្ហាញខ្លួនជាបេក្ខនារីក្នុងកម្មវិធី Cambodian Idol ក្នុងរដូវកាលទី៣ គេគ្រាន់តែកត់សម្គាល់ថា តារាចម្រៀងវ័យក្មេង កញ្ញា សោភា ទេពី ដែលមានឈ្មោះពេញថា ញឹម សួនសោភាទេពី មានសមត្ថភាពខ្ពស់ ក្នុងការរាំរបាំបុរាណ ព្រោះតែនាងជាសិស្សរបាំបុរាណនៅសាលាវិចិត្រសិល្បៈ និងអាចបកស្រាយបទចម្រៀងទាំងបទបែបជំនាន់ដើម និងបទយុវវ័យបានល្អ ប៉ុន្តែសន្ទុះចាប់អារម្មណ៍មិនទាន់ខ្លាំងនៅឡើយទេ។ ប៉ុន្តែក្រោយពេលនាងបង្ហាញខ្លួន ក្នុងវគ្គប្រលង…

លេងសើចមិចបាន ព្រឹត្តិការណ៍សប្បុរសធម៌នៅភូមិន្ទឆ្នាំនេះ កក្រើកតាំងពីព្រឹក

កាលពីព្រឹកថ្ងៃទី១៣ មករា គេកត់សម្គាល់ថា ព្រឹត្តិការណ៍តន្ត្រីសប្បុរសធម៌លើកទី៩ និងអបអរខួបលើកទី៥៨របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិតជាកក្រើកយ៉ាងខ្លាំង ដោយសារតែវត្តមានគណអធិបតីដែលអញ្ជើញចូលរួមសុទ្ធតែសមាសភាពមន្ត្រីជាន់ខ្ពស់ និងពិសេសគឺមានក្រុមចម្រៀងក្មេងៗ យ៉ាងច្រើនកុះករ មកពីគ្រួសារតារាកម្ពុជា ចូលកូរនៅក្នុងកម្មវិធី។ នេះជាវត្តមានចូលរួមលើកទី១របស់គ្រួសារតារាកម្ពុជា ហើយជាវេទិកាដែលគេចាប់អារម្មណ៍ថា មានការចាប់អារម្មណ៍យ៉ាងកក្រើកផងដែរ បើទោះជាវត្តមានតារាសិល្បៈ ដែលបានបង្ហាញខ្លួនសុទ្ធសឹងតែជាតារាពន្លកថ្មី និងមិនទាន់ល្បីល្បាញលំដាប់ប្រទេសនៅឡើយ។ តារាសិល្បៈដែលបានបង្ហាញ នៅក្នុងវេទិកានោះ រួមមានតារាចម្រៀងមកពី…

វង្ស ថាណាន់ ទាំងកម្សត់ ទាំងពីរោះ ក្នុងកម្មវិធី Cambodian Idol

មានការកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងកូនកំព្រា ដែលត្រូវគេស្គាល់ជាយូរមកហើយជាសមាជិកសកម្មរបស់គ្រួសារតារាកម្ពុជា លោកវង្ស ថាណាន់ ស្រាប់តែបានបង្ហាញខ្លួនក្នុងកម្មវិធី Cambodian Idol ហើយបានឆ្លងផុតក្នុងវគ្គJudge Audition សម្រាប់សប្ដាហ៍ទី៤ កាលពីយប់ថ្ងៃទី១២ មករា ឆ្នាំ២០១៨។ លោកត្រូវបានអ្នកទស្សនាកាន់តែចាប់អារម្មណ៍ទ្វេរដង បន្ទាប់ពីបានលាតត្រដាងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ ហើយថែមទាំងបានបញ្ចេញទឹកដមសំឡេងអាចកន្ទ្រាក់អោយគណកម្មការទាំង៤រូបផ្ដល់យេសអោយ។ បទចម្រៀងក្រោមចំណងជើងថា«ស្រឡាញ់អូនរហូត »របស់លោក វង្ស…

ថវិកាជិត១ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍កម្រាលព្រំសប្បុរស ត្រូវបានប្រគល់ជូនគន្ធបុប្ផា

កាលពីព្រឹកថ្ងៃពុធ ទី១២ តុលានេះ ថ្នាក់ដឹកនាំ និងនិស្សិតសាកលវិទ្យាល័យន័រតុន រួមជាមួយនឹងតារាសិល្បៈជាច្រើនរបស់គ្រួសារតារាកម្ពុជាបានប្រគល់ថវិកាចំនួនជិត១ម៉ឺនដុល្លារ ដែលទទួលបានពីព្រឹត្តិការណ៍តាំងពិពរណ៌ស្នាដៃនិស្សិត និងការប្រគំតន្ត្រីដែលមានឈ្មោះថាព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌កាលពីថ្ងៃទី២៩ តុលា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះជាថវិកាដែលទទួលបានពីការរ៉ៃអង្គាសដោយផ្ទាល់ដៃរបស់និស្សិតសាកលវិទ្យាល័យនរ័តុន និងការរ៉ៃអង្គាសរបស់តារាសិល្បៈដោយផ្ទាល់ ខណៈដែលថវិកាមួយចំនួនធំគឺបានពីការលក់ដូររបស់និស្សិតគ្រប់ផ្នែកនៅក្នុងព្រឹត្តិការណ៍ទាំងមូល ទើបទទួលបានថវិកាក្នុងចំនួនមួយច្រើនយ៉ាងនេះ។ លោកផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានអះអាងថានេះជាឆ្នាំទី២ដែលសាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជាបានរៀបចំ ព្រឹត្តិការណ៍កម្រាលព្រំសប្បុរធម៌ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា…

នឹកដល់រឿងអតីត វង្ស ថាណាន់ ផ្អើលៗនៅកណ្ដាលហ្វូងនិស្សិត

ខុសពីតារាភាគច្រើនដែលមានអារម្មណ៍រំភើប និងអរចង់ហោះជាមួយនឹងការបង្ហាញខ្លួនក្នុងកម្មវិធីធំដុំដែលមានអ្នកទស្សនាកកកុញ សម្រាប់តារាចម្រៀងក្មេងកំព្រាលោក វង្ស ថាណាន់ ដែលមានឱកាសបានបង្អួតបទOriginal របស់ខ្លួនបែរជាមានអារម្មណ៍ផ្អើលៗទៅវិញ បើទោះជាលោកមានបទពិសោធន៍បង្ហាញខ្លួនរាប់មិនអស់នៅលើកញ្ចក់ទូរទស្សន៍។ លោកថាហេតុផលនៃការផ្អើលនោះ មិនមែនភ័យនឹងឆាក ឬការប្រគំតន្ត្រីដែលមានលក្ខណៈជាទ្រង់ទ្រាយធំនោះទេ ប៉ុន្តែវាហាក់ធ្វើអោយចង់ស្រក់ទឹកភ្នែក ដែលលោកគ្រាន់តែជាកូនកំព្រាមិនធ្លាប់បានស្គាល់ការថ្នាក់ថ្នមរបស់ឪពុកម្ដាយដូចគេ ស្រាប់តែមានវាសនាបានក្លាយជាតារាចម្រៀងដែលអាចបរិច្ចាគបទចម្រៀងជួយដល់កុមារៗក្រីក្រនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទៅកើត។ លោកមានបានបញ្ជាក់ថា រំភើបណាស់ដែលលោកបានរួមចំណែកជួយដល់សង្គម ហើយបានបង្ហាញខ្លួនជាមួយនឹងតារាល្បីៗនៅលើវេទិកាធំដុំរបស់គ្រួសារតារាកម្ពុជា ដែលបានធ្វើឡើងក្រោមការរៀបចំរបស់សាកលវិទ្យាល័យន័រតុន ដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកថាខ្លួនធ្លាប់ក្រ…

កម្សត់ណាស់! ក្រោយស្ដាប់ប្រវត្តិតារាចម្រៀងក្មេងកំព្រា វង្ស ថាណាន់

ក្រោយពីបានបញ្ចេញបទចម្រៀងទី៣ក្រោមចំណងជើងថា «សុំទោសដែលអោយអូនចាំ» ដែលមានខ្លឹមសារឆ្លើយឆ្លងជាមួយបទចម្រៀងពីជំនាន់ដើម ជាសំឡេងដើមរបស់លោកស្រី រស់ សេរីសុទ្ធា តារាចម្រៀងកូនកំព្រាលោកវង្ស ថាណាន់ ទទួលបានការចាប់អារម្មណ៍ ដោយសារតែបទដែលលោកចេញក្រោយ និងបទ Original ២លើកមុនសុទ្ធតែមានអ្នកគាំទ្រច្រើន។ យ៉ាងណាមិញ បទចម្រៀងរបស់លោកទាំង៣ បើទោះជាមានទឹកដមសំឡេងល្អ និងខ្លឹមសារទាក់ទាញក៏មានការចាប់អារម្មណ៍ មិនស្មើនឹងប្រវត្តិកម្សត់ របស់លោកនោះដែរ ជាពិសេសក្រោយពីលោកផ្ដល់សម្ភាសន៍…

វង្ស ថាណាន់ ចេញបទ ឆ្លើយឆ្លងជាមួយ រស់ សេរីសុទ្ធា

បន្ទាប់ពីទទួលបានជោគជ័យជាមួយនឹងបទ Original ២បទ តារាចម្រៀងលោក វង្ស ថាណាន់ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងដែលត្រូវឪពុកម្ដាយបោះបង់អោយរស់នៅក្នុងមណ្ឌលតាំងពីកុមារភាពដោយមិននឹកនានោះ បានចេញបទចម្រៀងទី៣របស់ខ្លួនជាផ្លូវការហើយកាលពីដំណាច់ខែសីហាមុននេះ ដោយបទចម្រៀងរបស់លោកគឺមានខ្លឹមសារឆ្លើយឆ្លងជាមួយម្ចាស់ដើមគឺលោកស្រី រស់ សេរីសុទ្ធានោះផង។ បទទី៣របស់លោកនេះ គ្រាន់តែបានបង្ហោះភ្លាមមានការចាប់អារម្មណ៍ភ្លែតតែម្ដង ដោយលោកនឹងត្រៀមផលិតជាMV អោយទាក់ទាញនោះផង។ បទចម្រៀងដែលលោកចេញបង្ហោះនេះគឺមានចំណងជើងថា«សុំទោសដែលអោយអូនចាំ» ដោយអត្ថន័យទាំងស្រុងនៅក្នុងបទចម្រៀងគឺមានន័យគ្រប់គ្រាន់ឆ្លើយតបទៅនឹងខ្លឹមសារបទចម្រៀងដែលមានចំណងជើងថា«អូននៅតែចាំ»របស់តារាចម្រៀងរស់ សេរីសុទ្ធា ដែលបានល្បីល្បាញតាំងពីក្នុងជំនាន់សង្គមរាស្រ្តនិយម។ នេះជាបទចម្រៀងលើកដំបូងដែលលោកផលិតឡើងក្នុងទម្រង់ជាប្រភេទបទចម្រៀងដែលបានចម្លងសាច់ភ្លេងពីបទដែលមានស្រាប់…

ក្រោយឪពុកម្ដាយបោះបង់ចោល វង្ស ថាណាន់ បន្តចេញ Original Song

ស្ថិតក្នុងជីវិតជាអ្នកចម្រៀងដែលមិនទាន់ទទួលបានជោគជ័យនៅឡើយ តែគេកត់សម្គាល់ថាតារាចម្រៀង វង្ស ថាណាន់ ក្រសោបបានការអាណិតអាសូរពីសំណាក់អ្នកដឹងរឿងពិតរបស់លោកភាគច្រើន ដោយសារតែលោកគឺជាតារាចម្រៀងដែលគេស្គាល់ថាចេញកំណើតពីមណ្ឌលក្មេងកំព្រា ក្រោយពីឪពុកម្ដាយបោះបង់ចោលដោយគ្មានគិតគូតាំងពីតូចមិនទាន់ដឹងក្ដី។ អ្វីដែលអ្នកគាំទ្រកោតសរសើរចំពោះលោកនោះ គឺលោករមែងប្រឹងប្រែងរកលុយទាំងលំបាករាល់ថ្ងៃមកផលិតបទចម្រៀង Original Song ដោយមិនច្រៀងប្រភេទបទបកប្រែដែលមិនសូវចំណាយលុយច្រើនក្នុងការផលិត ដើម្បីមានបទជារបស់ផ្ទាល់ខ្លួនសម្រាប់មាគ៌ាសិល្បៈនោះទេ។ លោកបានបង្ហោះបទចម្រៀងថ្មោងថ្មីមួយបទក្រោមចំណងជើងថា«សុំចិត្ត!» ដោយបទរបស់លោកគ្រាន់តែចេញបង្ហោះភ្លាមក៏មានសន្ទុះចាប់អារម្មណ៍តែម្ដង ដោយសារតែបទចម្រៀងមួយនេះត្រូវគេកត់សម្គាល់ថាត្រូវនឹងទឹកដមសម្លេង។ លោក វង្ស ថាណាន់ បញ្ជាក់ថា…