ម្ចាស់ផលិតកម្ម«C2GO» នាំបវរកញ្ញាខ្មែរទៅវៀតណាមយ៉ាងតក់ក្រហក់ ទាំងការចែកអំណោយមិនចង់ចប់!

កាលពីព្រឹកថ្ងៃទី៤ កុម្ភៈ លោកអេថិន ជានិច្ច ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្ម«C2Go»ដែលបានផលិតរឿង«ខ្មោចស៊ីឈ្នូល» និងជាប្រធានអង្គការ«ខ្ញុំខ្មែរ»បានចុះចែកអំណោយដល់គ្រួសារក្រីក្រមួយចំនួនស្ថិតនៅភូមិព្រែកអញ្ចាញ។ ប៉ុន្តែអ្វីដែលគេកត់សម្គាល់នោះ គឺលោកចុះប្រគល់អំណោយមិនទាន់បានចប់ចុងចប់ដើមផង ក៏ប្រកាសចាកចេញភ្លាមៗ ដោយលោកប្រកាសថាដើម្បីប្រញាប់ចាកចេញទៅវៀតណាមក្នុងគម្រោងដឹកនាំបេក្ខនារីតំណាងប្រទេសកម្ពុជាមួយរូប អោយទៅប្រកួតបវរកញ្ញាតំណាងជាតិនៅក្នុងព្រឹត្តិការណ៍មួយ។ គម្រោងចាកចេញទាំងតក់ក្រហល់នេះ ត្រូវបានប្រកាសថាកើតឡើងដោយសារតែភាគីដែលដឹកនាំតារាខ្មែរអោយទៅប្រកួតនៅក្នុងប្រទេសវៀតណាមស្នើអោយលោកជួយដឹកនាំទៅ ហើយលោកមិនចង់ធ្វើអោយនារីខ្មែរដែលមានឈ្មោះតំណាងជាតិបាត់បង់ឱកាសចេញប្រកួត ទើបលោកសម្រេចចិត្តទទួលចាត់ចែងអោយបានទៅ។ លោកអេថិន ជានិច្ច បានថ្លែងក្នុងពិធីចែកអំណោយនៅភូមិព្រែកអញ្ចាញនាព្រឹកនោះថា បើតាមតែលោកត្រូវទទួលភារៈដឹកនាំបវរកញ្ញាកម្ពុជាអោយចេញទៅប្រកួតនៅវៀតណាម លោកគួរតែរំសាយគម្រោងចែកអំណោយ…

ដល់កំណត់ សូ ស្រណោះ បញ្ជូន៣៧រូប ឲ្យដណ្ដើមមេដាយ ក្នុងព្រឹត្តិការណ៍តន្ត្រីអន្តរជាតិជាថ្មី

ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់ កាលពីល្ងាចថ្ងៃទី៤ កុម្ភៈ លោកសូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី បានអះអាងថាក្រោយពីទទួលជោគជ័យក្នុងការបញ្ជូនកូនសិស្សខាងផ្នែកតន្ត្រីករ និងអ្នកចម្រៀងផ្នែកអូប៉េរ៉ា អោយទៅប្រឡងក្នុងព្រឹត្តិការណ៍តន្ត្រីអន្តរជាតិនៅក្នុងប្រទេសសិង្ហបុរីនាពេលកន្លងទៅ លោកត្រូវដល់កំណត់បញ្ជូនកូនសិស្សរបស់ខ្លួនប្រមាណជា៣៧រូប អោយទៅប្រឡងក្នុងកម្មវិធីតន្ត្រីអន្តរជាតិជាថ្មីទៀតហើយ ដែលកម្មវិធីនេះនឹងមានប្រទេសរហូតដល់៩ ឬ១០ចូលប្រកួត។ យ៉ាងណាមិញ ព្រឹត្តិការណ៍ដែលនឹងគម្រោងធ្វើឡើងនៅថ្ងៃទី៨ និងថ្ងៃទី៩ កុម្ភៈនេះ មិនមែនធ្វើឡើងនៅក្រៅប្រទេសដូចមុនទៀត គឺធ្វើនៅខេត្តសៀមរាប នៅលើទឹកដីប្រទេសកម្ពុជាដែលជាការរៀបចំជាលើកទី១តែម្ដង។…

នគរបាលក្រុងតាខ្មៅ បំបែកក្រុមលួចគ្រឿងសំណង់ការដ្ឋានសំណង់RCC បាន៥នាក់

កណ្តាលៈ នគរបាលក្រុងតាខ្មៅដឹកនាំដោយលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍ដើមមាន ធ្វើការបំបែកសំបុកក្រុមដើរលួចសម្ភារៈគ្រឿងសំណង់នៅក្នុងកាដ្ឋានសាងសង់នៅមាត់ទន្លេរ បានជនសង្ស័យ៥នាក់ រួមនិងវត្ថុតាងមួយចំនួនទៀត។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទី នៅចំណុចការដ្ឋានសំណង់ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកវរសេនីយ៍ ស កែវពិសិដ្ឋ…

ជនជាតិវៀតណាមដើរទិញអេតចាយ គាស់ទ្វារផ្ទះចូលលួច ត្រូវសមត្ថកិច្ចក្របួចជាប់

កណ្តាលៈ លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានដឹកនាំកម្លាំងព្រហ្មទណ្ឌ ចុះល្បាតតាមភូមិសាស្ត្រ ក៏ប្រទះឃើញជនសង្ស័យជាជនជាតិវៀតណាម ដើរទិញអេតចាយ កំពុងគាស់ទ្វារផ្ទះប្រជាពលរដ្ឋចូលលួចសម្ភារៈ ត្រូវលោកនិងកម្លាំងព្រហ្មទណ្ឌ ក្របួចបានភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេម៉ោង៣និង៥នាទី នៅចំណុចមុខរោងចក្រយូនិត ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ…

បែកកង់ ក្រឡាប់រថយន្តដេកផ្លែចេក ស្លាប់ថៅកែជនជាតិវៀតណាម យ៉ាងរន្ធត់..

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយមានរថយន្តដឹកផ្លែចេកមួយគ្រឿង បានបែកកង់ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យថៅកែជនជាតិវៀតណាមម្នាក់ស្លាប់ និង២នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៦-៧៧ ក្នុងភូមិចំការដៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ មុនពេលកើតហេតុ គេឃើញ រថយន្តដឹកចេកពេញក្នុងរថយន្ត១​មួយគ្រឿង…

ប្រទេស៦ នៃមហាអនុតំបន់ទន្លេមេគង្គ គ្រោងចំណាយ៥៤០លានដុល្លារ សម្រាប់វិនិយោគបៃតង

រដ្ឋមន្ត្រីក្រសួងបរិស្ថាន មកពីប្រទេសទាំង ៦ នៃមហាអនុតំបន់ទន្លេមេគង្គ (GMS) បានអនុម័តលើរបៀបវារៈបរិស្ថាន រយៈពេល ៥ឆ្នាំ ក្នុង​ទំហំទឹកប្រាក់ជាង ៥៤០លានដុល្លារ សម្រាប់គម្រោងអាទិភាពមួយចំនួន ដើម្បីជម្រុញឱ្យមានការវិនិយោគបៃតង និងបង្កើន​កិច្ច​សហប្រតិបត្តិការក្នុងវិស័យបរិស្ថាន ដែលជួយឱ្យតំបន់នេះសម្រេចនូវកំណើនប្រកបដោយចីរភាព។ រដ្ឋមន្ត្រី បានអនុម័តលើក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពនៃ កម្មវិធីបរិស្ថានស្នូល (CEP) ២០១៨​-២០២២…

មន្ត្រីយោធាឈ្មោះ កើត វេហា ដែលបាញ់សម្លាប់មនុស្ស៣នាក់នៅខេត្តមណ្ឌលគិរី ពេលនេះចាប់បានហើយ!

មណ្ឌលគិរីៈ មន្រ្តីយោធាការពារព្រំដែនឈ្មោះ កើត វេហា ហៅ ឆៃ ដែលពាក់ព័ន្ធការបាញ់សម្លាប់មន្រ្តីអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចប៉ុស្គិ៍ចំការចេក នៅតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានចាប់ខ្លួនបានហើយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨…

ជនជាតិវៀតណាមម្នាក់ ប៉ុនប៉ង លួចយកកាតATM របស់ធនាគារMAY BANK ដកយកលុយ ចុងក្រោយខ្នោះ!

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីប៉ុនប៉ង លួចយកកាត ATM ដកយកលុយ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចទូATM របស់ធនាគារMAY BANK ទីតាំងផ្ទះលេខ៤៣ ផ្លូវព្រះនរោត្តម ភូមិ៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ…

ស្លាប់ដោយសារតែគ្រឿងស្រវឹង! ជិះម៉ូតូទៅបុកជាមួយរថយន្តគេពេញទំហឹង ស្លាប់នៅនឹងកន្លែង!

ត្បូងឃ្មុំៈ លោក អនុសេនីយ៍ឯក ថាញ់ សុវ៉ាត អធិការរងស្រុកមេមត់ ទទួលបន្ទុកផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបុកជាមួយរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ ចំណែករថយន្តរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលំក្រាលគ្រួសក្រហម មុខចំការកៅស៊ូរបស់ឈ្មោះអ៊ុយ សារិន…

លួចម៉ូតូមុខកាស៊ីណូ​ លី តេងអាន ចុងក្រោយជាប់ខ្នោះ!

តាកែវៈ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវ បានបញ្ជូនសំណុំរឿង និងជនសង្ស័យចំនួន​២នាក់ ពីបទ​លួចម៉ូតូអ្នកដទៃ​ នៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក​ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។ ពាក់ព័ន្ធនឹងករណីនេះ ជនសង្ស័យបានធ្វើសកម្មភាពលួច កាលពីថ្ងៃអាទិត្យ ១២កើត ខែមាឃ…