តាកែវៈ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវ បានបញ្ជូនសំណុំរឿង និងជនសង្ស័យចំនួន២នាក់ ពីបទលួចម៉ូតូអ្នកដទៃ នៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។
ពាក់ព័ន្ធនឹងករណីនេះ ជនសង្ស័យបានធ្វើសកម្មភាពលួច កាលពីថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័កព. ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១រសៀល ស្ថិតនៅមុខកាស៊ីណូ លី តេងអាន នៅក្នុងភូមិថ្មបីដុំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
ជនសង្ស័យទី១មានឈ្មោះ ង្វៀង ហ្វាងមិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិវ៉ាឡឺយ ឃុំភូហៀប ស្រុកភូតឹង ខេត្តអាងយ៉ាង វៀតណាម និងទី២ឈ្មោះ ឡេ យ៉ាំងហ្វា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិហ៊ឹងឡឺយ ឃុំដាវហ៊ូ ស្រុកចូវភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម៕
មតិយោបល់