ខ្យល់កន្ត្រាក់ បក់បោកដួលដើមចំប៉ី ប្រមាណ៦០ដើម នៅផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាប

សៀមរាប: អាជ្ញាធរក្រុងសៀមរាប បានឲ្យដឹងថា ដើមចំប៉ីប្រមាណ៦០ដើម ដែលបានដាំនៅតាមផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាប ត្រូវបានដួលរលំ ដោយសារភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ ប៉ុន្តែមិនបណ្ដាលឲ្យមានប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋនោះឡើយ។ មន្ត្រីក្រុងសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ៣រសៀល នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញ ខ្យល់បក់យ៉ាងខ្លាំង លាយជាមួយភ្លៀងផងនោះបានធ្វើឱ្យដើមចំប៉ីប្រមាណ ៦០ដើម ត្រូវបានដួលរលំ។…

កាំភ្លើងកែច្នៃចំនួន០៥ដើម ត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យសមត្ថកិច្ចគ្រប់គ្រងបន្តវិញ

សៀមរាប: ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប មានការភ្ញាក់ រលឹកបាននាំគ្នាប្រមូលកាំភ្លើងកែច្នៃ (កាំភ្លើងខ្យល់) ចំនួន៥ដើម ប្រគល់ឲ្យសមត្ថកិច្ចគ្រប់គ្រងវិញ។ ការប្រគល់នេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ លោក លោក ឆោម ស្អាតសុផាន់ មេភូមិត្រពាំងខ្ទះ បានយក កាំភ្លើងកែច្នៃចំនួន០៥ដើម…