ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខ្យល់កន្ត្រាក់ បក់បោកដួលដើមចំប៉ី ប្រមាណ៦០ដើម នៅផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាប

សៀមរាប:អាជ្ញាធរក្រុងសៀមរាប បានឲ្យដឹងថា ដើមចំប៉ីប្រមាណ៦០ដើម ដែលបានដាំនៅតាមផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាប ត្រូវបានដួលរលំ ដោយសារភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ ប៉ុន្តែមិនបណ្ដាលឲ្យមានប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋនោះឡើយ។

មន្ត្រីក្រុងសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ៣រសៀល នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញ ខ្យល់បក់យ៉ាងខ្លាំង លាយជាមួយភ្លៀងផងនោះបានធ្វើឱ្យដើមចំប៉ីប្រមាណ ៦០ដើម ត្រូវបានដួលរលំ។

មន្ត្រីដដែលបន្ថែមថា ដើមចំប៉ីនោះនៅតាមផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបស្ថិតនៅក្នុងសង្កាត់ទឹកវិលក្រុងសៀមរាប។ ករណីនេះ មិនប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋឡើយ។ ក្រោយពីមាន ហេតុកាណ៍នេះភ្លាមអាជ្ញាធរ បានចុះទៅដាំឡើងវិញរួចរាល់ហើយ។

សូមរំលឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ នេះនៅខេត្តសៀមរាប មានករណីខ្យល់កន្ត្រាក់បានកើតឡើងមកលើភូមិដ្ឋានពលរដ្ឋនៅតាមបណ្តារស្រុកមួយចំនួនដូចជាស្រុកស្វាយលើ ស្រុកពួក និងក្រុងសៀមរាប ជាដើម អាស្រ័យហេតុដូច្នេះ ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារសុខសុវត្ថិភាព៕

FB_IMG_1461395991764 FB_IMG_1461395959834 FB_IMG_1461395971384 FB_IMG_1461395988954 FB_IMG_1461395985510

មតិយោបល់