ព័ត៌មានជាតិ

កាំភ្លើងកែច្នៃចំនួន០៥ដើម ត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យសមត្ថកិច្ចគ្រប់គ្រងបន្តវិញ

សៀមរាប:ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប មានការភ្ញាក់ រលឹកបាននាំគ្នាប្រមូលកាំភ្លើងកែច្នៃ (កាំភ្លើងខ្យល់) ចំនួន៥ដើម ប្រគល់ឲ្យសមត្ថកិច្ចគ្រប់គ្រងវិញ។

ការប្រគល់នេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ លោក លោក ឆោម ស្អាតសុផាន់ មេភូមិត្រពាំងខ្ទះ បានយក កាំភ្លើងកែច្នៃចំនួន០៥ដើម យកមកប្រគល់ជូនលោកមេប៉ុស្តិ៍រដ្ឋបាលឃុំស្វាយលើ។

លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការ នគរបាលស្រុកស្វាយលើ បានឲ្យដឹងថា យោងតាមការចុះផ្សព្វផ្សាយរបស់សមត្ថកិច្ចមូលដ្ឋានឲ្យប្រជាពលរដ្ឋបានយល់ពីច្បាប់នោះ ទើបបងប្អូនមានការភ្ញាក់ រលឹក ប្រមូលកាំភ្លើងប្រគល់ឲ្យមេភូមិ និងប៉ូលិសជាអ្នកគ្រប់គ្រងបន្តវិញ។

លោក បន្តថា យើងដឹងហើយថា កាំភ្លើងកែច្នៃគឺជាអាវុធដែលអាចសម្លាប់មនុស្សបាននៅពេលដែលមានបញ្ហាកើតឡើង អ្នកប្រើប្រាស់ និងអ្នកកែច្នៃសុទ្ធតែមានទោសដូចគ្នា។

យោងតាមប្រភពច្បាស់ការ បានបង្ហាញថា ការសម្លាប់សត្វព្រៃ នៅតំបន់ព្រៃភ្នំ នានានៃខេត្តសៀមរាប កំពុងកើតមានឥតឈប់ឈរដោយមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីយកមកលក់តាមហាងមួយចំនួនក្នុងក្រុងសៀមរាប ហើយករណីនេះ គេមិនដែលឃើញអាជ្ញាធរក្នុងខេត្តណាមួយនេះចេញមុខអើពើសោះឡើយ៕

FB_IMG_1461118852677 FB_IMG_1461118849866

មតិយោបល់