តួល្ខោនបាសាក់ អុល សំអាង កាន់តែមានកម្លាំងចិត្ត ក្រោយឡើងតំណែង

ក្រោយត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៍មាន មានឋានៈជាឯកឩត្តម លោក អុល សំអាង ដែលត្រូវគេស្គាល់ថា ជាតួឯកល្ខោន និងជាថៅកែវង់ល្ខោនបាសាក់អុលសំអាង រាជធានីភ្នំពេញ បានអះអាងថា លោកមានកម្លាំងចិត្ត និងមានមោទនភាព ដែលបានក្លាយខ្លួនជាតួល្ខោនបាសាក់យ៉ាងខ្លាំង ដែលការលើកឡើងនេះ គឺផ្ទុយទាំងស្រុងនាពេលកន្លងទៅ។ លោកកាន់តែមានអារម្មណ៍បែបនេះ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រីសរសើរ និងផ្ដល់កម្លាំងចិត្ត ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ដែលលោកចូលច្រៀង…

តួឯករៀបនឹងឡើងសម្តែងទៅហើយ បែរជាចុះពីលើឆាកផ្អើលឆោឡោ

ភ្នំពេញៈ បុរសម្នាក់ជាតួល្ខោនបាសាក់ ពេលដែលរៀបចំផាត់ក្រែមថែមម្សៅ ដើម្បីសម្តែងលើឆាក តែបែរជាខកខានទៅវិញ ដោយសារមានជនសង្ស័យលួចម៉ូតូមួយគ្រឿង យកទៅបាត់ធ្វើឱ្យជនរងគ្រោះ ដើររកម៉ូតូទាំងគ្រងសម្លៀកបំពាក់ជាតួល្ខោនបាសាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលម៉ោង៨និង១០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅម្តុំឆាកល្ខោនមួយកន្លែង ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះខាងលើឈ្មោះ ជីម សុធារី ភេទប្រុស…