ព័ត៌មានជាតិ

មនុស្ស ២៧៦លាននាក់ អាចនឹងប្រឈមនឹងកង្វះស្បៀងអារហារ ខណៈអង្គការសហប្រជាជាតិព្រមានពីវិបត្តិនេះ

ប្រទេសអេហ្ស៊ីបដែលមានតម្រូវការនាំចូលស្រូវសាលីច្រើនបំផុតក្នុងពិភពលោកបានបង្កើនការបម្រុងទុកស្រូវសាលីដែលសម្រាប់ប្រើប្រាស់ដល់ទៅ៦ខែ ដោយបង្កើនពីកម្រិតបម្រុងទុកមធ្យមរយៈពេល៤ខែ ខណៈពេលដែលអង្គការសហប្រជាជាតិបានព្រមានពីវិបត្តិគ្រោះអត់ឃ្លានជាសកល។

លោក Ali Moselhi រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសអេហ្ស៊ីប បានលើកឡើងថា ប្រទេសនេះបានផ្តោតលើការប្រមូលទិញស្រូវសាលីដែលដាំដុះនៅក្នុងប្រទេស ចាប់តាំងពីដើមរដូវកាលប្រមូលផល ដែលមានបរិមាណដល់ទៅ ៣,៩លានតោន។

ប្រទេសអេហ្ស៊ីបជាប្រទេសនាំចូលស្រូវសាលីច្រើនបំផុត ជាមួយការប្រើប្រាស់សរុបប្រចាំឆ្នាំមានចំនួន ២២,៥លានតោន។ ផលិតកម្មស្រូវសាលីសរុបរបស់ប្រទេសនេះ មានប្រមាណ១៣,៥លានតោន។

ស្រូវសាលីសកលលោក និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិបានរងផលប៉ះពាល់អវិជ្ជមានដោយសារសង្រ្គាមរុស្ស៊ីអ៊ុយក្រែង។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានពីវិបត្តិគ្រោះអត់ឃ្លានជាសកលដែលមិនធ្លាប់កើតមាន ហើយមនុស្ស ២៧៦លាននាក់អាចនឹងប្រឈមនឹងអសន្តិសុខស្បៀង។

មតិយោបល់