មិនសរសើរមិនបាន! សន ផល្លិកា លើទឹកដី អូស្រ្តាលី

មានការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីតារាចម្រៀងដែលធ្លាប់សាងឈ្មោះល្បីល្បាញ កញ្ញា សន ផល្លិកា ត្រូវគេឃើញលេចមុខយ៉ាងក្រឡឺម នៅលើទឹកដីប្រទេស អូស្ត្រាលី។ អ្វីដែលមិនសរសើរមិនបាន គឺនាងកាន់តែមានរូបសម្រស់ផូរផង់ ក្មេងជាងវ័យ និងស្រគត់ស្រគំគួរអោយក្នាញ់ ក្នុងឈុតប្រពៃណីខ្មែរ ក្នុងពេលសម្ដែងជាលើកដំបូង នៅលើទឹកដីដែលសម្បូរដោយអំបូរសត្វកង់ហ្គូរ៉ូនោះ។ យោងតាមការបង្ហើបរបស់ លោក សុីម សុីណាត តារាចម្រៀងរស់នៅប្រទេស…

សុីម សុីណាត កាក់កបសិល្បៈ ក្រោយទៅដល់អូស្រ្តាលី

មុនចាកចេញទៅរស់នៅប្រទេសអូស្ត្រាលី តារាចម្រៀង លោក សុីម សុីណាត បានប្រកាសយ៉ាងក្ដែងៗថា លោកនឹងបាត់សកម្មភាពពីការងារសិល្បៈ ដោយមិនដឹង ពេលណានឹងមានសកម្មភាព លើវិស័យមួយនេះ អោយខ្លាំងដូចដើមនោះទេ ក្នុងពេលដែលលោកទៅរស់នៅទីនោះ ក៏ត្រូវគេឃើញបំពេញការងារ ផ្សេងៗដាច់ឆ្ងាយ ពីច្រៀងរាំដែរនោះ។ យ៉ាងណាមិញ ផ្ទុយពីអ្វីដែលបានប្រកាស លោកបែរជាមាន ឱកាសសម្ដែងជាមួយតារាល្បីៗពីកម្ពុជា ស្ទើររកពេលសម្រាកមិនបាន…