First News៖ បុរស​អាយុប្រហែល ២០ឆ្នាំម្នាក់ ​ត្រូវ​រថយន្ត​ដឹក​ខ្សាច់ ​កិន​អូស​ប្រហែល​១០ម៉ែត្រ​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ នៅខណ្ឌ​ពោធិ៍​សែនជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ខណៈនេះមានករណីបុរស​អាយុប្រហែល ២០ឆ្នាំម្នាក់ ​ត្រូវ​រថយន្ត​ដឹក​ខ្សាច់​កិន​អូស​ប្រហែល​១០ម៉ែត្រ​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។ ហេតុការណ៍​នេះ ​កើត​ឡើង​នៅវេលាម៉ោង ១១ និង ១៩នាទីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ ស្ថិត​ក្នុង​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានលម្អិត…

​First News៖ (ព័ត៌មានបឋម)​ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅជិតវត្តព្រែកឫស្សី ក្រុងតាខ្មៅ!

កណ្តាលៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ​នៅតាមបណ្តោយផ្លូវជាតិលេខ២ ខាងជើងវត្តព្រែកឫស្សី ស្ថិតនៅក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយភា្លមៗនោះ សមត្ថកិច្ចបានចេញអន្តរាគមន៍ផងដែរ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

​First News៖(ព័ត៌មានបឋម) អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅខាងត្បូងផ្សារស្វាយរៀង ខេត្តស្វាយរៀង!

ស្វាយរៀងៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខាងត្បូងផ្សារស្វាយរៀង ស្ថិតនៅក្នុងខេត្តស្វាយរៀង។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

First News៖ ផ្អើលឆេះរថយន្តសាលាបង្រៀនបើកបរ២ធ្នូ នៅម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ខណៈនេះ កំពុងមានករណីឆេះរថយន្ត សាលាបង្រៀនបើកបរ២ធ្នូ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ។ រថយន្តដែលត្រូវអគ្គិភ័យឆេះនេះ ម៉ាកកាម៉ារី កំពុងបើកបរបង្រៀនសិស្សសុខៗ ស្រាប់តែឆេះមួយកំណាត់ខាងមុខ សំណាងល្អមិនមានអ្នករបួសនោះទេ ហើយករណីនេះ ត្រូវបានប្រជាពលរដ្ឋ ធ្វើការជួយពន្លត់ទាន់ពេល។…

First News៖ (ព័ត៌មានបឋម) អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌឫស្សីកែវ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍កើតឡើង២រសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅជិតវត្តទួល ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

First News៖ ខណៈនេះមានបុរសម្នាក់បានចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួលនៅក្នុងបុរីពិភពថ្មីកំបូល តែសន្តិសុខហាមឃាត់អ្នកកាសែតមិនឲ្យថត

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីបុរសម្នាក់ បានចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល តែត្រូវបានសន្តិសុខដែលយាមការនៅទីនោះហាមមិនឲ្យអ្នកកាសែតថតនោះទេ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៣២នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ១១០ ក្នុងបុរីពិភពថ្មីកំបូល ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជថានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News ៖ ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះ នៅម្តុំបុរីជ័យឧត្តម ក្នុងខណ្ឌច្បារអំពៅ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង៧និង២១នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីអគ្គិភ័យកំពុងឆាបឆេះ នៅម្តុំបុរីជ័យឧត្តម ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ រថយន្តកុងតឺន័របុករះ និងបន្តបុកចូលផ្ទះពលរដ្ឋ បណ្ដាលឲ្យរងរបួស និងខូចខាតរថយន្ត និងម៉ូតូជាច្រើនគ្រឿង

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័របុករះ និងបន្តបុកចូលផ្ទះពលរដ្ឋ បណ្ដាលឲ្យរងរបួស និងខូចខាតរថយន្ត និងម៉ូតូជាច្រើនគ្រឿង នៅតាមផ្លូវវែងស្រែង សង្កាត់ទឹកមានជ័យ៣ ខណ្ឌមានជ័យ។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៩ និង៣០ នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨…

First News៖ កម្មការិនីរោងចក្រម្នាក់ ស្លាប់យ៉ាងរន្ធត់នៅលើផ្លូវជាតិលេខ១!!!

ស្វាយរៀងៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យកម្មការិនីរោងចក្រម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ១ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ ខណៈនេះ កំពុងមានអគ្គិភ័យឆាបឆេះ នៅហាងអេតចាយមួយកន្លែង ក្នុងខណ្ឌសែនសុខ

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹង ខណៈនេះ កំពុងមានករណីអគ្គិភ័យឆាបឆេះ នៅហាងអេតចាយមួយកន្លែង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នៅពេលនេះ ទ្បានទឹកសមត្ថកិច្ច បានចេញអន្តរាគមន៍ហើយ។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១០ និង៥០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្រាប់ព័ត៌មានលម្អិត Post…