First News៖ ខណៈនេះមានអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង នៅខណ្ឌសែនសុខ

ភ្នំពេញៈ យោងតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ម្តុំផ្សារត្រពាំងឈូក ក្នុងខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចកំពុងចេញអន្តរាគមន៍។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤៦នាទីរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះសិប្បកម្មមួយកន្លែង នៅម្តុំផ្សារស៊ីធនី

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះសិប្បកម្មមួយកន្លែង នៅម្តុំផ្សារស៊ីធនីក្នុងខណ្ឌ៧មករា។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៤ល្ងាច ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ពេលនេះកម្លាំងមានសមត្ថកិច្ចកំពុងចេញទៅអន្តរាគមន៍ ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ (ព័ត៌មានបឋម) អគ្គិភ័យកំពុងឆេះរោងចក្រមួយកន្លែង នៅសង្កាត់បឹងទំពុន២!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះ​រោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

First News៖ ប្រទះឃើញសពមនុស្សស្លាប់នៅខាងក្រោយផ្សារបឹងត្របែក សង្ស័យខ្យល់គ..

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានករណីប្រទះឃើញសពមនុស្សស្លាប់នៅលើផ្លូវ ខាងក្រោយផ្សារបឹងត្របែក សង្ស័យជាករណីខ្យល់គ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៥៨នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News ៖ ម៉ូតូ២គ្រឿងពន្លះគ្នាស្លាប់២នាក់យ៉ាងរន្ធត់នៅខណ្ឌព្រែកព្នៅ!

ភ្នំពេញៈ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងម៉ូតូ២គ្រឿង បានបុកគ្នាលាន់ដូចរន្ទះពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់ភ្លាមៗយ៉ាងរន្ធត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣២នាទីល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥១ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ពេលនេះសមត្ថកិច្ចកំពុងតែចុះទៅធ្វើការសម្រួលចរាចរណ៍និងធ្វើការវាស់វែង ដល់កន្លែងកើតហេតុផងដែរ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ ខណៈនេះ អគ្គិភ័យកំពុងឆាបឆេះរោងចក្រមួយកន្លែង នៅខណ្ឌដង្កោ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា ខណៈនេះ មានករណីអគ្គិភ័យឆេះរោងចក្រមួយកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

First News៖(ព័ត៌មានបឋម) បុកស្លាប់ទៀតហើយ នៅផ្លូវជាតិលេខ៤!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១​និង៧​នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

First News៖ ខណៈនេះកំពុងមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅពោធិ៍សាត់

ពោធិ៍សាត់ៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា ខណៈនេះ កំពុងមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១០ និង៤៩នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ហើយខណៈនេះ…

First News៖(ព័ត៌មានបឋម) សង្ស័យករណីឃាតកម្មរំលោភសម្លាប់ក្មេងស្រី២នាក់ នៅស្រុក​បរិបូរណ៍!

កំពង់ឆ្នាំងៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីសង្ស័យឃាតកម្មរំលោភសម្លាប់ក្មេងស្រី២នាក់ដេកស្លាប់នៅក្នុងផ្ទះមួយកន្លែង នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅ​ភូមិ​ថ្មី​ ឃុំផ្សារ​ ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង​។​ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យផងដែរ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

First News៖ ផ្អើលយ៉ាងខ្លាំង ប្រទះឃើញសពបុរសម្នាក់ អណ្តែតនៅមុខព្រះបរមរាជវាំង

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានការ ប្រទះឃើញសពបុរសម្នាក់ អណ្តែតនៅមុខព្រះបរមរាជវាំង ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការពិនិត្យនិងធ្វើកោលស្យវិច័យ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខព្រះបរមរាជវាំង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕