First News៖ មានអគ្គិភ័យកំពុងឆាបឆេះនៅជ្រោយចង្វារ!

ភ្នំពេញៈ សេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅក្នុងខណ្ឌជ្រោយចង្វារ ហើយសមត្ថកិច្ចកំពុងតែអន្តរាគមន៍។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ បុរសម្នាក់ លោតទម្លាក់ខ្លួនពីលើស្ពានព្រែកព្នៅ ស្លាប់យ៉ាងអាណោចអាធ័ម!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីបុរសម្នាក់វ៏យប្រហែលជាង៤០ឆ្នាំ បានលោតសម្លាប់ខ្លួនពីលើស្ពានព្រែកព្នៅ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ករណីនេះកើតឡើងនៅម៉ោង១០និង៣៧នាទី ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕…

First News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅតាកែវ

​តាកែវៈ តាមសេចក្តីរាយការណ៍បឋម មកថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង។ កើតហេតុនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៤១ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕

​First News៖ អគ្គិភ័យកំពុងឆេះអាគារមួយកន្លែង នៅខណ្ឌដូនពេញ

​ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម មកថា មានករណីអគ្គិភ័យកំពុងឆាបឆេះអាគារមួយកន្លែងយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ១១៨​ កែងផ្លូវលេខ១៣​ ស្ថិតក្នុងខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕ https://youtu.be/OnYwVIdkNCQ

First News៖ អគ្គិភ័យកំពុងឆាបឆេះរោងចក្រមួយ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ អគ្គិភ័យកំពុងឆាបឆេះរោងចក្រមួយ នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ កើតទ្បើងវេលាម៉ោង១១ និង៤៣ នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយ៕ https://youtu.be/z4F8wSieIW4

First News៖ រថយន្តបុកម៉ូតូ ស្លាប់ក្មេងអាយុ៥ឆ្នាំម្នាក់ នៅត្បូងឃ្មុំ

​​ត្បូងឃ្មុំៈ តាមសេចក្តីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តបុកម៉ូតូ បណ្តាលឲ្យក្មេងអាយុ៥ឆ្នាំម្នាក់ស្លាប់ និងមានមនុស្សរងរបួស។ កើតហេតុនៅវេលាម៉ោង១១ និង៣៥នាទីថ្ងៃត្រង់ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ព័ត៌មានលម្អិត យើងនិងផ្សាយជូនបន្តទៀត៕

​First News៖ បុកស្លាប់ទៀតហើយ! ជិះម៉ូតូលឿនបុកពីក្រោយរថយន្តដែលចតនៅស្ងៀម

​ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ម៉ូតូជិះលឿនជ្រុលទៅបុករថយន្តកូរ៉េដែលចតនៅស្ងៀម បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និនង២០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕

First News៖​ យុវជនម្នាក់ចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ!..

​ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញយុវជនម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយមិនទាន់មូលហេតុ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត ក៏មានការផ្សាយជូននៅលើផេក Post News Media…

First News៖ ខណៈនេះអគ្គិភ័យ កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌពោធិ៏សែនជ័យ

ភ្នំពេញៈ ខណៈនេះ កំពុងមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខាងក្រោយសាលាសង្កាត់ចោមចៅ២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១០ និង៤២ នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅពេលនេះសមត្ថកិច្ច កំពុងចេញអន្តរាគមន៍ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយ៕

First News៖ ខណៈនេះ មានករណីគោយន្តកន្ត្រៃបុកគ្នា រងរបួសជាច្រើននាក់

ក្រចេះ: តាមសេចក្ដីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្តកន្ត្រៃបុកគ្នា បណ្ដាលឲ្យរងរបួសមនុស្សជាច្រើននាក់។ ហេតតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៣ និង១០ រសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិលេខ៧A ភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ខណៈនេះ សមត្ថកិច្ចកំពុងចុះអន្តរាគមន៍…