First News៖ មុននេះបន្តិច មានការភ្ញាក់ផ្អើលក្រោយប្រទះឃើញ ព្រះសង្ឃម្នាក់ សង្ស័យបែកថ្នាំញៀន!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មុននេះបន្តិចមានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋប្រទះឃើញព្រះសង្ឃមួយអង្គ កើតមានអាការៈដូចជាមនុស្សបែកថ្នាំញៀន ក៏រាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យ។ ករណីនេះកើតឡើងនៅម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងនោះក៏មានការឡាយនៅលើផេកPost News Media ផងដែរ៕ https://youtu.be/m-sQnO4-TPg

First News៖ ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់សាលាកំរើក​

សៀមរាបៈ សមត្ថកិច្ចបានប្រាប់ Post News ​ថា ខណៈនេះមានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៣និង៨នាទី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅម្តុំវត្តដំណាក់ សង្កាត់សាលាកំរើក​ ក្រុងសៀមរាប ខេត្តសៀមរាប។ ខណៈនេះ សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យកំពុងចេញអន្តរាគមន៏ផងដែរ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ រថយន្តពីរគ្រឿងបុកគ្នា សង្ស័យមានអ្នកស្លាប់ និងរបួស នៅព្រៃវែង

ព្រៃវៃងៈ ខណៈនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តពីរគ្រឿងបុកគ្នា សង្ស័យមានអ្នកស្លាប់ និងរបួស។ ហេតុការណ៍នេះ កើតទ្បើងវេលាម៉ោង ១១ និង១៣ នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៨ ខាងកើតស្ពានភ្លើង នៅភូមិទៀនភ្លើង ឃុំថ្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង…

First News៖ ខណៈនេះមានករណីរថយន្តបុករះ ស្លាប់បុរសម្នាក់ក្នុងថ្លុកឈាមនៅខណ្ឌឬស្សីកែវ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីរថយន្តបុករះ បណ្តាលឲ្យស្លាប់បុរសវ័យចំណាស់ម្នាក់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ ករណីនេះកើតឡើងនៅម៉ោង៧និង៥៩នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុច ផ្លូវ៧០ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយបន្តទៀត និងមានការឡាយនៅផេក Post News Media…

First News៖ ខណៈនេះប្រទះឃើញសពបុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ ក្នុងសង្កាត់គងណយ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម មានករណីប្រទះឃើញសាកសពបុរសម្នាក់ ត្រូវរថយន្តមិនចាំម៉ាក បុកស្លាប់នៅលើផ្លូវលេខ២០អា សង្កាត់គងណយ ខណ្ឌដង្កោ ។ ព័ត៌មានលម្អិតយើងនឹងផ្សាយបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

First News៖ ​ករណីឆេះរថយន្ត​២គ្រឿង នៅជិតវត្តសំរោងអណ្តែត!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ បឋមមកថា មានករណីឆេះរថយន្ត២គ្រឿង ដោយមិនដឹងមូលហេតុ។ កើតហេតុនៅវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅជិតវត្តសំរោងអណ្តែត ខណ្ឌសែនសុខ។ ព័ត៌មានលម្អិតយើង នឹងផ្សាយជូនបន្តទៀត៕

First News៖ ស្ត្រីម្នាក់ ខ្យល់គស្លាប់ទាំងព្រឹក នៅក្នុងសង្កាត់អូរឬស្សីទី១

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីស្ត្រីម្នាក់ បានខ្យល់គស្លាប់យ៉ាងអាណោចអាធ័ម ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង២៥នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងសង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

First News! មុននេះបន្តិចមានករណីក្រឡាប់រថយន្ត បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសច្រើនអ្នក

បាត់ដំបង: ម៉ោង៦ ២០នាទី ថ្ងៃទី១៧ កុម្ភៈ ២០១៧ មានករណីក្រឡាប់រថយន្ត បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងច្រើនអ្នកទៀតរបួសស្រាល នៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត។ ព័ត៌មានលំអិតក្រុមការងារ Post News នឹងផ្សាយបន្ត

First News៖ ខណៈនេះមានអគ្គិភ័យមួយ កំពុងឆាបឆេះនៅក្រុងកំពត

កំពតៈ នៅមុននេះបន្តិច មានករណីអគ្គិភ័យ កំពុងឆាបឆេះនៅក្រុងកំពត ខណៈនេះរថយន្តពន្លត់អគ្គិភ័យ កំពុងជួយអន្តរាគមន៍។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១០ និ២៣ នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

First News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅក្នុងបុរីពិភពថ្មី ខណ្ឌដង្កោ

​ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ​។ កើតហេតុនៅវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ​នៅក្នុងបុរីពិភពថ្មី ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕ https://youtu.be/Ows6XTiz2ng