First News៖ បុកទៀតហើយ នៅផ្លូវ៦០ម៉ែត្រ!..

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុករម៉កពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់បុរសម្នាក់នៅនឹងកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត៕

​First News៖ អគ្គិភ័យកំពុងឆេះ​ការ៉ាស់ឡានមួយកន្លែង នៅក្រោយតារាងបាល់ទាត់ដោនថោន!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍មកថា មានករណីអគ្គិភ័យកំពុងឆាបឆេះការ៉ាស់ឡាន​មួយកន្លែងយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២០០៤ ខាងក្រោយតារាងបាល់ទាត់ដោនថោន ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត ក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕…

​First News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅស្រុកកំពង់ត្របែក!

ព្រៃវែងៈ យោងតាមសេចក្តីរាយការណ៍មកថា ខណៈនេះមានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ ភ្លាមៗសមត្ថកិច្ចបានកំពុងចេញឡានទឹកមកដើម្បីជួយអន្តរាគមន៍​បាញ់ពន្លត់ផងដែរ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង២៥នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ភូមិព្រៃស្នួល ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត៕

First News៖ ប្រទះឃើញសពអណ្តែតទឹក នៅខាងក្រោយមហាស្របចតុមុខ!

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីប្រទះឃើញសពអណ្តែតទឹកនៅខាងក្រោយមហាស្របចតុមុខ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

First News៖​ ករណីផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លា កក្រើកនៅរដ្ឋធានីសូម៉ាលី

សូម៉ាលីៈ នៅមុននេះបន្តិចមានសេចក្ដីរាយការណ៍មកថា មានករណីផ្ទុះគ្រាប់បែកដ៏ធំមួយ បានផ្ដោតទៅលើទីតាំងកងកម្លាំងសន្ដិសុខ ត្រូវបានបន្លឺទ្បើងយ៉ាងខ្លាំង នៅថ្ងៃអង្គារនេះ ក្នុងសង្កាត់ Wardhigley នៃរដ្ឋធានី Mogadishu របស់ប្រទេសសូម៉ាលី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។ ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា គ្រាប់បែកនោះ បានផ្ទុះតាមដងផ្លូវ ដែលមានគោលដៅវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិស…

First News៖ ជនបរទេសម្នាក់លោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី៣ ក្នុងសង្កាត់ផ្សារកណ្តាលទី១

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីជនបរទេសម្នាក់ បានលោតទម្លាក់ខ្លួនពីលើផ្ទះជាន់ទី៣ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៧នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕…

First News៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌដូនពេញ

ភ្នំពេញៈ ខណៈនេះមានអគ្គិភ័យ កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ ២៧អឺ៤ហ្សិត ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កើតទ្បើងនៅវេលាម៉ោង ២ និង ២០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។ ហេតុការណ៍នេះ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ទេ ប៉ុន្តែបណ្តាលឲ្យក្មេងចំនួន ០២នាក់រងរបួសធ្ងន់…

First News៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌមានជ័យ

ភ្នំពេញៈ ខណៈនេះ មានករណីអគ្គិភ័យ កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ហេតតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១ និង៤៥ នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ហើយនៅពេលនេះ ទ្បានទឹកកំពុងចេញអន្តរាគមន៍ហើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយ៕

First News៖ ខណៈនេះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ ខណៈពេលនេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង នៅផ្លូវលេខ៤ ម្ដុំអនុវិទ្យាល័យកំពុងស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង១០ និង៤៥ នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ សម្រាប់ព័ត៌មាន Post News នឹងផ្សាយជូននៅពេលក្រោយ ហើយខណៈនេះទ្បានទឹក បានចេញទៅអន្តរាគមន៍ហើយ៕

First News៖ ផ្អើលយ៉ាងខ្លាំង! អាជីវករ នាំគ្នាអូសរទេះធុរេន បិទផ្លូវព្រះសីហនុ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានក្រុមអាជីវករ បានអូសរម៉កលក់ទុរេន មកបិទផ្លូវព្រះសីហនុ ខណៈដែលគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៥នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយផ្ទាល់នៅលើផេក…