First News៖ មានអគ្គិភ័យកំពុងឆាបឆេះ នៅម្តុំស្ពានព្រែកសំរោង

កណ្តាលៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅតាមបណ្តោយផ្លូវលេខ១១៥ ម្តុំស្ពានព្រែកសំរោងឡើងមកតាខ្មៅវិញ ទល់មុខក្លឹបហាត់ប្រាណយីហោ ជាយក្រុង ក្នុងខេត្តកណ្តាល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទី ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ហើយខណៈនេះសមត្ថកិច្ចកំពុងតែចេញអន្តរាគមន៍ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ នៅមុននេះ មានករណីកម្មកររោងចក្រខ្យល់គស្លាប់ នៅក្នុងរោងចក្រ

ភ្នំពេញៈ នៅមុននេះបន្តិច មានករណីកម្មកររោងចក្រខ្យល់គស្លាប់ នៅក្នុងរោងចក្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៩ និង១០ នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយ៕

First News៖ ប្រទះឃើញសពបុរសម្នាក់ស្លាប់នៅលើចិញ្ចើមផ្លូវក្បែរពេទ្យ IU ផ្អើលយ៉ាងខ្លាំង

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានការប្រទះឃើញសពបុរសម្នាក់ ស្លាប់នៅលើចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៧និង៤៧នាទី ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្បែរមន្ទីរពេទ្យ IU ក្នុងខណ្ឌសែនសុខ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕ https://youtu.be/lkPbK4EQ12s

​First News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរស្ពានអាកាសស្ទឹងមានជ័យ!

​ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម មកថា ខណៈនេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាតប់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត៕ https://youtu.be/oy5crax7xTQ

​First News៖ ជិះម៉ូតូទាក់ដៃ​ចង្កូត ​ដួល​​បោក​ក្បាល​ស្លាប់​ម្នាក់ នៅផ្លូវ៣៧១!

​ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា ខណៈនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយម៉ូតូ១គ្រឿង ​ជិះម៉ូតូលឿនក្នុងស្ថានភាពស្រវឹងទាក់ដៃចង្កូតជាមួយរថយន្ត ដួលបោកក្បាលស្លាប់ម្នាក់នៅនឹងកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត Post News…

First News៖ រថយន្តបុកម៉ូតូស្កុបពី ស្លាប់យុវជនម្នាក់យ៉ាងរន្ធត់ នៅក្រុងច្បារមន

កំពង់ស្ពឺៈ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកជាមួយនឹងម៉ូតូស្កុបពី បណ្តាលឲ្យ យុវជនវ័យប្រហែល២០ឆ្នាំម្នាក់ បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ចំណុចម្តុំបេនឡានផ្សារកំពង់ស្ពឺ លើផ្លូវជាតិលេខ៤ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ខណៈនេះសមត្ថកិច្ចកំពុងចុះទៅអន្តរាគមន៍ ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ Zoomer-X ប៉ះជាមួយម៉ូតូផ្សេងទៀតដួលចូលក្រោមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ កិនធ្លាយខួរយ៉ាងរន្ធត់!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូបានបើកប៉ះគ្នា បណ្តាលឲ្យដួលចូលក្រោមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ពាក់ស្លាកលេខ រដ្ឋ37 3-0149 កិនធ្លាយខួរស្លាប់យ៉ាងរន្ធត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៥៥នាទី ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News…

First News៖ មានករណីឃាតកម្ម​ នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីឃាតកម្ម មួយបានកើតឡើងទៅលើបុរសម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ជើង​ឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត និងមានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

First News៖ ផ្អើលទាំងព្រឹក រថយន្ត ពន្លះម៉ូតូ ស្លាប់ និងរបួស ៣ នាក់

ភ្នំពេញៈ នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សពីរនាក់ និងរបួសម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៨ និង៤៥ នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

First News៖ បុរសម្នាក់ចងក ស្លាប់ទាំងព្រឹកនៅខណ្ឌចំការមន!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានការភ្ញាក់ផ្អើលមួយ​ដោយមានបុរសម្នាក់ បានចងកសម្លាប់ខ្លួនឯងនៅបន្ទប់ជួល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅផ្លូវ៣១០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត ៕ https://youtu.be/NArUgLIJP68